ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែរ គំរាម ណាតូ
តាមការចុះផ្សាយរបស់ RT, លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា ប្រទេសរុស្ស៊ី នឹងធ្វើសមយុទ្ធយោធាដែលក៏រួមបញ្ចូលទាំងការអនុវត្តវិធីប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រផងដែរ ដើម្បីគំរាមលោកខាងលិច ជាពិសេសអង្គការណាតូតែម្តង។

សមយុទ្ធនេះធ្វើឡើងបន្ទាប់ពី ក្រសួងការពារជាតិរុស្ស៊ីអះអាងថា ប្រទេសលោកខាងលិចបានធ្វើរឿងបង្កហេតុ បញ្ឆេះស្ថានការណ៍ឲ្យក្តៅឆួល ម្តងហើយម្តងទៀតមិនឈប់ឈរ។
ស្របពេលជាមួយគ្នានោះដែរ ក្រសួងការពារជាតិអះអាងថា សមយុទ្ធនេះនឹងត្រូវបញ្ជាដោយលោក ពូទីន ផ្ទាល់ ហើយនឹងដាក់បញ្ចូលនូវការសាកល្បង ត្រៀមខ្លួនរបស់កងកម្លាំងនុយក្លេអ៊ែរ សម្រាប់បំពេញបេសកកម្មប្រយុទ្ធ ពេលមានសង្គ្រាមពិតកើតឡើង។

លើសពីនេះ តាមការបញ្ជាក់ពីក្រសួង សមយុទ្ធយោធានេះក៏នឹងជាប់ពាក់ព័ន្ធជាមួយ ការដាក់ពង្រាយ អាវុធនុយក្លេអ៊ែរមិនមែនយុទ្ធសាស្ត្រ ដោយមានការចូលរួមពីសំណាក់កងទ័ពជើងទឹកផងដែរ។
សមយុទ្ធនេះមានគោលបំណងធានានូវបូរណភាពទឹកដី និងអធិបតេយ្យរបស់រុស្ស៊ី ហើយដើម្បីជាការឆ្លើយតបទៅនឹងវោហាសាសន៍បង្កហេតុ និងគំរាមកំហែងដោយមន្ត្រីលោកខាងលិចមួយចំនួនប្រឆាំងប្រទេសដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតលើពិភពលោក មួយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីមិនបានបញ្ជាក់កាលបរិច្ឆេទនៃសមយុទ្ធនេះទេ ខណៈមជ្ឈដ្ឋានអន្តរជាតិ កំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់។
សូមបញ្ជាក់ថា ក្រោយពេលលោក ពូទីន សម្រេចចិត្ត បើកការវាយលុកអ៊ុយក្រែនក្នុងឆ្នាំ២០២២, ទំនាក់ទំនងរវាងរុស្ស៊ីនិងបណ្តាប្រទេសលោកខាងលិច បានធ្លាក់ដល់ចំណុចទាបបំផុត ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២។
រុស្ស៊ីតែងចាត់ទុកសង្រ្គាមនេះថាជាសមរភូមិជាមួយលោកខាងលិច ព្រោះលោកពូទីន ទម្លាយថា បស្ចិមប្រទេសមិនដែលអើពើនឹងការប៉ុនប៉ងចាប់ដៃជាមិត្តភាពរបស់ទីក្រុងមូស្គូឡើយ បន្ទាប់ពីការដួលរលំសហភាពសូវៀតឆ្នាំ១៩៩១ ហើយលោកខាងលិច តែងព្យាយាមដាក់ការគ្រប់គ្រងអ៊ុយក្រែន រួមទាំងពង្រីកសម្ព័ន្ធមិត្តយោធារបស់ណាតូនៅភាគខាងកើតទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


