ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ នឹងជួយការពារទឹកដីណាតូមិនឲ្យបាត់សូម្បីប៉ុនសរសៃសក់
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានចេញការព្រមានទៅដល់រុស្ស៊ីប្រឆាំងនឹងសកម្មភាពណាមួយឆ្ពោះទៅកាន់រដ្ឋបាល់ទិក ជាពិសេសមេដឹកនាំវ័យ ៦៦ ឆ្នាំរូបនេះថែមទាំងសង្កត់ធ្ងន់ទៀតថា អង្គការណាតូដាក់ចិត្តដាក់កាយការពារទឹកដីសម្ព័ន្ធមិត្តទាំងអស់មិនឲ្យបាត់សូម្បីប៉ុនសរសៃសក់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន DW កាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកប្រធានាធិបតីហ្វាំងឡង់ Alexander Stubb កាលពីថ្ងៃពុធ, លោកអធិការបតីបានលើកឡើងថា “យើងនឹងការពារទឹកដីសម្ព័ន្ធអង្គការណាតូមិនឲ្យបាត់បង់សូម្បីមួយសង់ទីម៉ែត្រក្រឡា ហើយរឿងនេះខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ម្ដងជាពីរម្ដងទៅហើយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់រដ្ឋបាល់ទិកកាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែនៅពេលនេះខ្ញុំចង់បញ្ជាក់ឲ្យកាន់តែច្បាស់បន្ថែមទៀត កុំឲ្យនៅមានការសង្ស័យ” ។
លោក Olaf Scholz បញ្ជាក់ទៀតថា លោកនៅតែបន្តលើកឡើងពីរឿងនេះទៀតក្នុងកិច្ចប្រជុំដែលពាក់ព័ន្ធនឹងការពិភាក្សាអំពីការងារអភិវឌ្ឍន៍មធ្យោបាយដើម្បីបង្កើនកិច្ចគាំទ្រផ្នែកយោធាសម្រាប់ប្រទេសអ៊ុយក្រែន និងនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្កការណាតូនាពេលខាងមុខនៅក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈតាមព័ត៌មានល្ហិចល្ហៀងមក សម្ព័ន្ធមិត្តនឹងពិភាក្សាអំពីផែនការថ្មីដើម្បីបង្អាក់ដំណើររបស់រុស្ស៊ី ។
មេដឹកនាំអាល្លឺម៉ង់រូបនេះសង្កត់ធ្ងន់ថា “យើងចង់ពង្រឹងបន្ថែមទៀតនូវទឹកដីផ្នែកខាងកើតនៃអង្គការណាតូ ហើយអាល្លឺម៉ង់ក៏ចង់ពង្រឹងសសរស្តម្ភអឺរ៉ុបនៅក្នុងសម្ព័ន្ធភាពអង្គការណាតូផងដែរ បន្ទាប់ពីបានចែករំលែកទស្សនៈស្រដៀងគ្នាជាមួយហ្វាំងឡង់លើបញ្ហាទាំងអស់នេះ ។ ខ្ញុំត្រេកអរណាស់ដែលហ្វាំងឡង់បានចូលជាសមាជិកអង្គការណាតូតាំងពីឆ្នាំមុនមក ហើយការចូលរួមជាមួយសម្ព័ន្ធភាពយោធាមួយនេះ នឹងជួយពង្រឹងហ្វាំងឡង់ រួមទាំងតំបន់ Scandinavia ដែលមានន័រវែស ដាណឺម៉ាក និងស៊ុយអែត ជាពិសេសនឹងពង្រឹងសន្តិសុខរួមរបស់អឺរ៉ុបតែម្ដង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានវាយបកទៅវិញថា “សកម្មភាពទាំងនេះមានតែនាំភ្លើងបន្ថែមទៀតប៉ុណ្ណោះ ជាពិសេសវានឹងបង្កើតតំបន់ក្ដៅ ក៏ដូចជាគំរាមកំហែងដល់តំបន់ព្រំដែនរបស់យើងផងដែរ ដូច្នេះចង់ ឬមិនចង់ វាតម្រូវឲ្យយើងចាត់វិធានការពិសេសដើម្បីធានាដល់សន្តិសុខរបស់យើងដូចគ្នា” ។
គួរបញ្ជាក់ថា ការសង្គ្រឺតធ្មេញដាក់គ្នារវាងរុស្ស៊ីជាមួយប្លុកយោធានៅអឺរ៉ុបខាងកើត និងតំបន់បាល់ទិកដែលមានអាមេរិកជាបងធំនៅពីក្រោយខ្នង ផ្ទុះមានឡើង បន្ទាប់ពីការពង្រីកខ្លួនរបស់ណាតូចូលទៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែន ជាពិសេសប្រទេសអឺរ៉ុបដូចជា អាល្លឺម៉ង់ជាដើមបានដាក់ពង្រាយទ័ពទៅប្រទេសលីទុយអានី និងប៉ូឡូញដែលសុទ្ធសឹងតែជាប្រទេសនៅកៀកៗរុស្ស៊ី ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី ព្រមាននឹងមិនឲ្យទ័ព បារាំង ដេកលក់ស្រួលឡើយ បើលោក Macron ហ៊ានដឹកទៅ អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


