សេដ្ឋកិច្ច
កម្ពុជា-សិង្ហបុរី ផ្ដួចផ្ដើមតភ្ជាប់បណ្ដាញអគ្គិសនីអាស៊ានទាំង ១០ ប្រទេស ទប់ការឡើងថ្លៃអគ្គិសនី
កម្ពុជា និងសឹង្ហបុរីធ្វើជាសហប្រធានកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី១ស្តីពីគម្រោងបង្កើតបណ្តាញអគ្គិសនីអាស៊ានដោយមានការចូលរួមពីប្រទេសឡាវ និងម៉ាឡេស៊ី។
លោក កែវ រតនៈ រដ្ឋមន្ត្រីថ្មីនៃក្រសួងរ៉ែ និងថាមពលជំរុញឱ្យអាស៊ាន១០រួបរួមគ្នាឈានទៅសម្រេចគោលដៅនេះក្រោយជាង២៥ឆ្នាំដែលអាស៊ានពុំទាន់មានលទ្ធភាពអនុវត្តបានកន្លងមក។

លោក កែវ រតនៈ រដ្ឋមន្ត្រីថ្មីនៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា កម្ពុជា និងសិង្ហបុរី ជាអ្នកផ្ដួចផ្ដើមបង្កើតបណ្ដាញអគ្គិសនីអាស៊ាន ដែលហៅថា Asean Power Grid (APG) ក្នុងការការពារបរិស្ថាន ជំរុញថាពលបៃតង និងទប់ការឡើងថ្លៃអគ្គិសនី។
លោក កែវ រតនៈ រំលឹកថា កាលពី ២៥ ឆ្នាំមុន អាស៊ានបានដាក់គោលដៅ ដើម្បីបង្កើត ឱ្យមានបណ្ដាញអគ្គិសនីប្រទេសទាំង ១០ ម្ដងហើយ ប៉ុន្តែរយៈពេល ៥ ឆ្នាំក្រោយមកនេះ អាស៊ានមិនទាន់មានលទ្ធភាព ដោយសារថាមូលហេតុផ្សេងៗ។
កន្លងមក កម្ពុជាបានតភ្ជាប់បណ្ដាញអគ្គិសនីជាមួយប្រទេសវៀតណាម និងឡាវជាទ្វេភាគី ខណៈប្រទេសសិង្ហបុរី ក៏ទិញ-លក់ ភ្លើងជាមួយប្រទេសម៉ាឡេស៊ី ថៃ និងប្រទេសឡាវផងដែរ។

លោក កែវ រតនៈ បញ្ជាក់ថា ប្រទេសអាស៊ានបានដើរមកដល់ដំណាក់កាលមួយចង់រុញការបង្កើតបណ្ដាញអគ្គិសនីអាស៊ានឱ្យចេញជារូបរាងពេញលេញ ខណៈកម្ពុជានឹងក្លាយជាសហប្រធានជាមួយប្រទេសសិង្ហបុរីក្នុងការតភ្ជាប់បណ្ដាញអគ្គិសនីអាស៊ាន។
រដ្ឋមន្ត្រីរូបនេះ បញ្ជាក់ថា នៅខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ នឹងមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ាន នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កម្ពុជា និងសិង្ហបុរី នឹងលើកបញ្ហានេះ ចូលលើតុថ្នាក់រដ្ឋមន្ត្រី ដើម្បីធ្វើការប្រជុំ ឱ្យមានការតភ្ជាប់បណ្ដាញអគ្គិសនីរវាងអាស៊ានទាំង ១០។
បើតាមលោក កែវ រតនៈ នេះគឺជាឱកាសសម្រាប់កម្ពុជា ក្នុងការផលិតថាមពល ដោយផលិតខ្លះសម្រាប់ប្រើប្រាស់ក្នុងស្រុក និងបើកច្រកនាំចេញអគ្គិសនីទៅប្រទេសអាស៊ានទាំង ១០ ហើយក៏ជាឱកាសបង្កើតប្រាក់ចំណូលនាថ្ងៃអនាគត ព្រមទាំងទាក់ទាញការវិនិយោគមកកម្ពុជា សម្រាប់រយៈពេលវែងឆ្ងាយ។
លោក កែវ រតនៈ បញ្ជាក់ថា បណ្តាញអគ្គិសនីអាស៊ាននឹងផ្តល់ប្រយោជន៍ដល់កម្ពុជា និងប្រទេសជាសមាជិកទាំងផ្នែកអគ្គិសនី សេដ្ឋកិច្ច និងបរិស្ថាន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


