សេដ្ឋកិច្ច
អាជ្ញាធរអគ្គិសនីឱ្យបញ្ឈប់ចេញវិក្កយបត្រថ្លៃភ្លើងជាលុយបាត
អាជ្ញាធរអគ្គិសនីនៅថ្ងៃទី ០១ ខែក្កដា ឆ្នាំ ២០២៥ បានស្នើឱ្យលោកអ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប និងអ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុន អានកូ បញ្ឈប់ការចេញវិក្កយបត្រថ្លៃអគ្គិសនី និងសេវាផ្សេងៗ ជាប្រាក់បាត ខណៈរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការទិញអគ្គិសនីពីប្រទេសថៃទាំងស្រុង។

សំណើរបស់អាជ្ញាធរអគ្គិសនីបញ្ជាក់ថា៖ «ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការទិញអគ្គិសនីទាំងស្រុងពីប្រទេសថៃ មកផ្គត់ផ្គង់ឱ្យតំបន់ទាំងអស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជាស្នើសុំបញ្ឈប់ការចេញវិក្កយបត្រថ្លៃអគ្គិសនី និងសេវាផ្សេងៗជាប្រាក់បាត នៅតំបន់ផ្គត់ផ្គង់អគ្គិសនីក្រុមហ៊ុន អិល វ៉ាយ ភី នៅខេត្តកោះកុង និងតំបន់អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ និងនៅតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ក្រុមហ៊ុនអានកូ តំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ»។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា៖ «ថ្មីៗនេះ មានការលើកឡើងដោយយោធាថៃថា កម្ពុជានៅទិញភ្លើងតាមច្រកព្រំដែនចូលកម្ពុជា ៦ ច្រក ដែលជារឿងមិនពិត កម្ពុជាមានអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស មកទល់ម៉ោងនេះ ក៏ដូចជាប្រកាសលើកមុន កម្ពុជាបានប្រើប្រាស់អគ្គិសនីដោយខ្លួនឯង ហើយពុំមានការទិញភ្លើងពីថៃនោះទេ គិតទាំងការភ្ជាប់តង់ស្យុងខ្ពស់ និងតត់ស្យុងមធ្យម»៕

-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


