ព័ត៌មានជាតិ
ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ប្រើអគ្គិសនីតភ្ជាប់ពីបណ្ដាញជាតិ
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ ថា ខេត្តកោះកុង និងខេត្តមួយចំនួនទៀត ដែលជាប់ព្រំប្រទល់នឹងប្រទេសថៃទាំងអស់ គឺប្រើប្រាស់អគ្គិសនីដែលចេញពីបណ្តាញជាតិកម្ពុជា។

លោកបានបញ្ជាក់ថា៖ «ខេត្តកោះកុង អត់មានយកអគ្គិសនីពីខេត្តត្រាតទេ ដូចកន្លែងដ៏ទៃទៀតដែលជាប់ព្រំដែនកម្ពុជា-ថៃ ទាំងអស់ សំពៅលូន កំរៀង ម៉ាឡៃ សុទ្ធតែយកភ្លើងពីបណ្ដាញជាតិរបស់កម្ពុជា»។
លោក កែវ រតនៈ បញ្ជាក់ថា អនុស្ថានីយអគ្គិសនី ក្រុងខេមរភូមន្ទ បានដាក់ឱ្យដំណើរការនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ ដែលមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីឱ្យក្រុងខេមរភូមិន្ទ ១០០% ដោយមិនចាំបាច់ពឹងពាក់ភ្លើងពីខេត្តត្រាតនោះទេ ដែលជាក់ស្ដែងបានផ្គត់ផ្គង់ ២៤ មេហ្គាវ៉ាត់ លើសតម្រូវការពោលគឺអនុស្ថានីយនេះ អាចផ្គត់ផ្គង់លើស ២ ដង នៃតម្រូវការអគ្គិសនី៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


