សេដ្ឋកិច្ច
មេផ្សារហ៊ុន៖ ក្រុមហ៊ុនក្នុងស្រុកមួយចំនួនកំពុងរៀបចំខ្លួនកៀរគរមូលនិធិពីទីផ្សារមួយនេះដើម្បីពង្រីកអាជីវកម្ម
អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX) បានលើកឡើងថា ក្រុមហ៊ុនឯកជនមួយចំនួនកំពុងតែរៀបចំខ្លួនក្នុងការបោះផ្សាយទាំងមូលបត្រកម្មសិទ្ធិ និងសញ្ញាបណ្ណនៅក្នុងឆ្នាំនេះ ទោះបីជាទីផ្សារភាគហ៊ុនកំពុងប្រឈមនឹងការធ្លាក់ចុះនៃ សេដ្ឋកិច្ចសកលក្តី។

លោក ហុង សុហួរ អគ្គនាយនៃ CSX បានថ្លែងប្រាប់កម្ពុជាថ្មីថា ទោះបីជានាពេលបច្ចុប្បន្នស្ថានភាពទីផ្សារភាគហ៊ុនហាក់មានការថមថយសន្ទុះដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ក៏ការវិវឌ្ឍទៅនៃទីផ្សារនៅតែបន្តទៅមុខដោយសន្សឹមៗជាមួយនឹងការដាក់ពាក្យស្នើសុំចុះបញ្ជីជាបន្តបន្ទាប់។
លោកបានថ្លែងបញ្ជាក់ថា៖« សម្រាប់ក្រុមហ៊ុនដែលអាចចុះបញ្ជីនៅផ្សារហ៊ុនយើងក្នុងឆ្នាំនេះអាចមាន២ឬ៣នឹងបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមានក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ៣ឬ៤។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងគឺអាស្រ័យទៅលើវឌ្ឍនភាពការងារផ្ទាល់របស់ក្រុមហ៊ុនទាំងអស់នោះ ប៉ុន្តែយ៉ាងហោចណាស់អាចនឹងមានក្រុមហ៊ុន២នឹងបោះផ្សាយមូលបត្រកម្មសិទ្ធិ»។
លោកថា សម្រាប់ការជួញដូរបើធៀបនឹងឆ្នាំមានការធ្លាក់ចុះបន្តិច ដែលបច្ចុប្បន្នទំហំនៃការជួយដូរគឺក្រោម២០ម៉ឺនដុល្លារក្នុង១ថ្ងៃ។ សម្រាប់ការបើកគណនីជួយញដូរនៅតែបន្តមានភាពល្អប្រសើរដែលជាមធ្យមគឺមានជាង១ពាន់វិនិយោគិនថ្មីបានបើកគណនីជារៀងរាល់ថ្ងៃ។
«សម្រាប់ក្រុមហ៊ុនវិញ យើងសង្កេតឃើញថា វិស័យសេវាកម្មដែលពួកគាត់បានរងផលប៉ះពាល់តិចជាងគេពីស្ថានភាពសេដ្ឋកិច្ចសកល»។ នេះបើយោងតាមលោកសុហួរ។

លោកបានបញ្ជាក់ថែមទៀតថាជាមួយគ្នានេះដែរ លោកក៏សង្កេតឃើញមានការចាប់អារម្មណ៍ច្រើនទៅលើការបោះផ្សាយសញ្ញាបណ្ណ ជាពិសេសពីវិនិយោគិនជាស្ថាប័នដូចជាធនារ៉ាបរង ស្ថាប័នហិរញ្ញវត្ថុជាដើម។
យោងតាមរបាយការណ៍របស់និយ័តករមូលបត្រកម្ពុជាចាប់ពីឆ្នាំ ២០១១ គិតដល់ពេលបច្ចុប្បន្ន ទីផ្សារនេះមានក្រុមហ៊ុនចំនួន ២២ បានបោះផ្សាយលក់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជា ដែលប្រមូលសាច់ប្រាក់ប្រមាណ ៤០០ លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនទាំង ២២ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង ១១ ផ្សេងទៀតបោះផ្សាយលក់មូលបត្របំណុល (ឬសញ្ញាបណ្ណ)៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


