Connect with us

សេដ្ឋកិច្ច

​RCEP៖កាលានុវត្តភាពថ្មីនៃការ​ធ្វើពិពិធកម្ម​ទីផ្សារនាំចេញរបស់កម្ពុជានៅក្នុងតំបន់

បានផុស

នៅ

ភ្នំពេញៈស្របពេលដែលនិន្នាការនៃសេដ្ឋកិច្ចសកលហាក់មានកំណើនយឺតកម្ពុជា​រក​ចំណូល​បាន​ជិត ៤​​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល ៥​ខែ​ដើម​ឆ្នាំ​២០២៤ពី​ការ​នាំ​ចេញ​ទំនិញ​ទៅ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP)​កើន​ឡើង​ជាង ១២​,៣៧ ភាគ​រយ​​។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​។​

តើកិច្ចព្រមព្រៀងRCEPមានប្រទេសណាខ្លះជាសមាជិក?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាសិប​គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ដ៏​ធំ​បំផុត​លើ​ពិភព​លោក​ដែល​មាន​សមាជិក​ចំនួន ​១៥ ប្រទេស រួម​មាន​សមាជិក​អាស៊ាន ១០ (ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីនវៀតណាម និង​សិង្ហបុរី) និង​ប្រទេស​ដៃគូ​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន​ចំនួន៥ រួមមាន​ អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាង​ត្បូង និង​នូវែល​ហ្សេឡង់។ RCEPមាន​សុពល​ភាព​អនុ​វត្ត ចាប់​តាំង​ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២២។

របាយការណ៍​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែឧសភា ឆ្នាំ​២០២៤ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ ៣,៩៧៦​ពាន់​លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP)​​កើន​ឡើង ១២,៣៧​ភាគ​រយ​ពី​ចំនួន ៣,៥៣៩​ពាន់​លាន​ដុល្លារ​នា​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣។ ជា​មួយ​គ្នា​នេះ​កម្ពុជា​ក៏​នាំ​ចូល​ទំនិញ​ពី​ក្រុម​ប្រទេស​ជា​សមាជិក​ RCEP ក្នុង​ទឹក​ប្រាក់ជាង​ ១០ពាន់​លាន​ដុល្លារ​ផង​ដែរ កើនឡើងជិត ១៥ភាគ​រយ​ពី​ចំនួន ៨,៨៦៩​ពាន់​លាន​ដុល្លារ​។​

សម្រាប់​ទំហំ​ពាណិជ្ជ​កម្ម​សរុប​របស់​កម្ពុជា-​RCEP គឺ​មាន​ទឹក​ប្រាក់ជាង១៤​ពាន់​លាន​ដុល្លារ កើនឡើងជាង១៤ភាគ​រយ​ពី​ចំនួន ១២​,៤​ពាន់​លាន​ដុល្លារ​។​

RCEP បានបើកទីផ្សារកាន់តែធំដល់ការនាំចេញផលិតផលកម្ពុជា

រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ថ្មី​ៗ​នេះ​បាន​ប្រាប់​កម្ពុជាថ្មី​ថា ទោះ​បី​ពេល​នេះ​ការ​គំរាម​កំហែង​ពី​វិបត្តិ​កូ​វីដ​ ១៩ លើ​ពិភព​លោក​បាន​ភាព​ធូរស្រាល ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​ទើប​កើត​មាន​ថ្មីៗ​បណ្តាល​មក​ពី​ជម្លោះ​ភូមិសាស្ត្រ​នយោ​បាយ​រវាង​ប្រទេស​មហាអំណាច​ធំៗ សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន …​ និង​បញ្ហា​អតិផរណា គឺ​បានធ្វើ​ឱ្យ​កម្លាំង​បញ្ជា​ទិញ​នៅ​លើ​ទីផ្សារ​ធំៗ​ធ្លាក់​ចុះ​ផងដែរ​។ លោក​បន្ត​ថា ទោះ​យ៉ាង​ណា ដោយ​សារ​កម្ពុជា​ជា​សមាជិក​របស់ RCEP ដូច្នេះ​កំណើន​នៃ​ការ​នាំ​ចេញ​គឺ​នឹង​បន្ត​សញ្ញា​វិជ្ជ​មាន​បន្ថែម​ទៀត​។​

លោក​ថ្លែង​ថា​៖​«RCEP បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​បើក​ទីផ្សារ​នាំ​ចេញ​ផលិត​ផល​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​»​។​

កិច្ចព្រមព្រៀងនេះជួយជំរុញ និងជួយធ្វើពិពិធកម្មនៃការនាំចេញ

អ្នក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ កាល​ពី​ថ្ងៃ៧ ខែ​មិថុនា បាន​ប្រាប់កម្ពុជាថ្មី​ថា កំណើន​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ ពិសេស​ទៅ​បណ្តា​ប្រទេស​នៃ​កិច្ច​ព្រម​ព្រៀង RCEP ​ក្នុង​ដំណាក់​កាល​​សេដ្ឋកិច្ច និង​នយោបាយ​អន្តរ​ជាតិ​មិន​មាន​ស្ថិរភាព​គឺ​បញ្ជាក់​ថាសមត្ថ​ភាព​ផលិត​កម្ម​នៅ​កម្ពុជា​មាន​សម្ទុះ​កាន់​តែ​ខ្លាំង និង​មាន​គុណភាព​កម្រិត​ស្តង់ដា។ លោក​បន្ត​ថា ចំពោះ​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​កម្លាំង​ផលិត និង​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​កាន់​តែ​ច្រើនគឺ​អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា ស្ថិរភាព​នយោបាយ និង​ភូមិ​សាស្រ្ត​ល្អប្រសើរ, ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​កម្ពុជា​ទៅ​ក្នុង​​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក, ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​វិនិយោគ, មាន​ទីផ្សារ​នាំ​ចេញ​ច្រើន​និង​មាន​លក្ខខណ្ឌ​ពិសេស, ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ល្អ​ប្រសើរ និង​សម្បូរបែប និង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ជាដើម។

លោក​បញ្ជាក់​ថា៖​«​កម្ពុជា​ពេល​នេះ​បាន​រៀបចំ​ខ្លួន​បាន​យ៉ាង​ល្អពោល​នៅ​ពេល​ណា​មាន​ការ​បញ្ជាទិញ​ពី​ទីផ្សារ​អន្តរ​ជាតិ​កើន​ឡើង​វិញ គឺ​កម្ពុជា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ឆ្លើយ​តប​នឹង​ការ​បញ្ជា​ទិញ​ពី​គ្រប់​គោលដៅ​។ ជា​មួយ​គ្នា​នេះ​កម្ពុជា​ក៏​កំពុង​មាន​សក្តានុ​ពល​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​បណ្តាក់​ទុន​ផ្ទាល់​ផង​ដែរ​»។​លោក​បន្ត​ទៀត​ថា៖​«​តាម​រយៈ​អ្វី​ដែល​កម្ពុជា​កំពុង​មាន ខ្ញុំ​មាន​សុទិដ្ឋិ​និយម​ថា​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ ពិសេស​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​គ្រប់​គោលដៅ​ទូទាំង​ពិភព​លោក​នឹង​មាន​កំណើន​ខ្ពស់​បន្ថែម​ទៀត​ចាប់​ពី​ឆ្នាំ​២០២៤ តទៅ។ ជា​មួយ​គ្នា​នេះ​ចរន្ត​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ក៏​នឹង​កើន​ឡើង​ដែរ​»។​

តាម​រយៈ RCEP កម្ពុជា​ទទួល​បាន​ភាព​អនុ​គ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​ជា​ច្រើន ដូច​ជា ទំនិញកសិកម្ម កសិកម្ម កែច្នៃ និង​ទំនិញ​ឧស្សាហកម្ម។ កម្ពុជា​ក៏​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​បន្ថែម​ពី​កិច្ច​ព្រម​ព្រៀង​នេះ​មាន​ជា​អាទិ៍ ការ​ផ្ទេរ​បច្ចេក​វិទ្យា ចំណេះ​ដឹង ចំណេះ​ធ្វើ និង​ជំនាញ​ថ្មីៗ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​បង្កើត​ការងារ​ថ្មីៗ​ផង​ដែរ។

សមា​ជិក​អាសិប​ទាំង​អស់​ត្រូវ​បាន​គ្រប​ដណ្តប់​លើ​ប្រជាជន​ប្រមាណ ២,២​ពាន់​លាន​នាក់ ឬ ៣០​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​ពិភព​លោក ព្រម​ទាំង​មាន​ផលិត​ផល​ក្នុង​ស្រុក​ប្រមាណ ២៦,២​ទ្រីលាន​ដុល្លារ ឬ ៣០​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ពិភព​លោក និង​មាន​ទំហំ​ពាណិជ្ជ​កម្ម​ប្រមាណ ២៨​ភាគ​រយ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​ពិភព​លោក​ទាំង​មូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ២០ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៩ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម