ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយសមាជិក RCEP សម្រេចទឹកប្រាក់ជាង ៣៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៤
កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៣៤,៥២ ពាន់លានដុល្លារអាមេរិកទៅកាន់បណ្តាប្រទេសដែលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ក្នុងឆ្នាំ ២០២៤ កើនឡើង ១៧,៧៣ ភាគរយធៀបនឹងឆ្នាំ២០២៣ ដែលបង្ហាញអំពីសន្ទុះនៃកំណើនតម្រូវការនៅក្នុងតំបន់កាន់តែខ្លាំងឡើង។ យោងតាមរបាយការណ៍ពីអគ្គនាយដ្ឋានគយ និងរដ្ឋករកម្ពុជា (GDCE)។

បើតាម GDCE សម្រាប់ទំហំទឹកប្រាក់នៃការដោះដូរទំនិញនេះ ក្នុងនោះកម្ពុជាបានធ្វើការនាំចេញសរុបជាង៩ពាន់លានដុល្លារមានកំណើនជិត ១៣% ដោយកើនពីជាង៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ខណៈការនាំចូលពីបណ្តាសមាជិកនៃ RCEP មានទឹកប្រាក់សរុបជាង ២៥,៤៦ពាន់លានដុល្លារកើនឡើងជិត១៩,៦ ភាគរយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍កន្លងមកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី (FTAs) បានផ្តល់លទ្ធភាពដល់កម្ពុជាទទួលបានទីផ្សារដ៏ធំសម្រាប់ផលិតផលក្នុងស្រុក។
លោកបានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) កម្ពុជាបានផ្តល់ដល់អ្នកវិនិយោគ និងអ្នកនាំចេញនូវទីផ្សារចំនួន២,3 ពាន់លាននាក់ ដែលតំណាងឱ្យជិតមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

សម្តេចធិបតី បានមានប្រសាសន៍ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យានាពេលថ្មីៗនេះថា៖«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរបស់យើងជាមួយប្រទេសចិន និងកូរ៉េខាងត្បូង រួមជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងជាមួយអេមីរ៉ាតអារ៉ាប់រួម បើកទ្វារឱ្យយើងទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចរស់រវើកបំផុតមួយចំនួនរបស់ពិភពលោក«។
យោងតាមGDCE ផលិតផលនាំចូលសំខាន់ៗរួមមានប្រេង វត្ថុធាតុដើមសម្រាប់កាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ យានជំនិះ គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិក និងផលិតផលប្រើប្រាស់។ ទំនិញនាំចេញសំខាន់ៗរួមមានសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កង់ សំបកកង់រថយន្ត និងកសិផលដែលមានសក្តានុពលដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក ស្វាយ និងផ្លែមៀន។

RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ាន ១០ (ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន វៀតណាម និងសិង្ហបុរី) និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៥ រួមមាន អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលហ្សេឡង់។ RCEP មានសុពលភាពអនុវត្ត ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
សមាជិកអាសិបទាំងអស់ត្រូវបានគ្របដណ្តប់លើប្រជាជនប្រមាណ ២,២ពាន់លាននាក់ ឬ ៣០ភាគរយនៃចំនួនប្រជាជនពិភពលោក ព្រមទាំងមានផលិតផលក្នុងស្រុកប្រមាណ ២៦,២ទ្រីលានដុល្លារ ឬ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានទំហំពាណិជ្ជកម្មប្រមាណ ២៨ភាគរយនៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


