Connect with us

សេដ្ឋកិច្ច

ការដោះដូរ​ទំនិញ​របស់​កម្ពុជា​ ជាមួយ​ប្រទេស​ដៃគូ​RCEP​ មាន​ទឹក​ប្រាក់​​ជាង ៤០ ពាន់លានដុល្លារ នៅ​ឆ្នាំ ២០២៥​

បានផុស

នៅ

ការដោះដូរទំនិញ​របស់​ប្រទេសកម្ពុជាជាមួយសមាជិកនៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) ​មានទំហំទឹកប្រាក់ប្រមាណ ​៤០,២៣ ​ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៥ កើនឡើង ១៦,២៦% ធៀបនឹងឆ្នាំ ២០២៤។​ នេះបើយោងតាម​របាយការ​ណ៍​របស់ក្រសួង​ពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ នៅក្នុងឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ ៩,៨ ពាន់លានដុល្លារ ទៅ​កាន់​បណ្ដា​ប្រទេស​ជា​សមាជិក​ឈាន​មុខ​គេ​ទាំង ៥ របស់ RCEP រួមមាន វៀតណាម ថៃ សិង្ហបុរី ចិន ជប៉ុន។​

ចំណែកឯការនាំចូល​ប្រទេស​ជាសមាជិក​មានទឹកប្រាក់​ប្រមាណ ​៣០,៤៤ ​ពាន់លានដុល្លារ ​កើន ១៩,៥៨% ធៀបនឹងឆ្នាំ ២០២៤។

​កិច្ច​ព្រម​ព្រៀង RCEP ជា​គំនិត​ផ្តួច​ផ្តើម​របស់​អាស៊ាន បច្ចុប្បន្ន​គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​(FTA) ឈាន​មុខ​គេ​ទូទាំង​ពិភព​លោក ដែល​រួម​មាន​ប្រទេស​ចំនួន ១៥​។ ក្នុង​នោះ​រួមមាន​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ និង​ប្រទេស​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សំខាន់ៗ​ចំនួន​៥​ទៀត​គឺ​អូស្ត្រាលី ចិន ជប៉ុន នូវែល​សេឡង់ និង​កូរ៉េ​ខាង​ត្បូង។​

​លោក ​ប៉ែន ​សុវិជាតិ ​រដ្ឋលេខាធិការ ​និង​ជាអ្នកនាំពាក្យក្រសួង​ពាណិជ្ជកម្ម​មានប្រសាសន៍​នៅក្នុង​ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ០៨ ខែមករាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​កម្ពុជា-អេមីរ៉ាអារ៉ាប់រួម និងកិច្ចព្រមព្រៀងដ៏ទៃទៀត ​ដែលទើបសម្រេចបាននៅឆ្នាំនេះ គឺជាកត្តា​គន្លឹះ​សម្រាប់យើងក្នុងការអនុវត្ត​។​

​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​មានប្រសាសន៍ថា ​យន្តការក្នុង​ការជំរុញ​ការ​នាំ​ចេញ​ទំនិញកម្ពុជារួមមាន​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង​កិច្ចព្រម​ព្រៀងសេដ្ឋកិច្ចដ៏ទូ​លំទូលាយ​ក្នុងតំបន់ (RCEP) ការបន្តពង្រីកទីផ្សារថ្មីៗ និងបង្កើនភាព​ទុកចិត្តជា​ដៃគូពាណិជ្ជកម្ម។​

​ក្រសួងពាណិជ្ជកម្មនឹងបន្តខិតខំ ដើម្បីធ្វើយ៉ាងណា​ឱ្យផលិត​ផលកម្ពុជាក្លាយជា​ផលិតផល​ដែល​ទទួល​បានការទុកចិត្ត និងមានតម្លៃខ្ពស់នៅទីផ្សារពិភពលោក៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម