សេដ្ឋកិច្ច
ផ្សារមូលបត្រជាប្រភពទុនមិនចេះរីងស្ងួត និងជាកំណប់សម្រាប់វិនិយោគិន
មន្រ្តីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកឡើងថា ទីផ្សារមូលបត្រកម្ពុជា ជាប្រភពទុនមិនចេះរីងស្ងួតរបស់ក្រុមហ៊ុននានានិងកំណប់ទ្រព្យដែលវិនិយោគិនអាចទទួលផលចំណេញបាន។
លោក សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក.បានថ្លែងបែបនេះនៅក្នុងវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រស្តីពី “កំណប់ក្នុងផ្សារមូលបត្រ” កាលពីចុងសប្តាហ៍មុន។ លោកបានថ្លែងបញ្ជាក់ថា ការវិនិយោគជាមួយបុគ្គលដែលសន្យាផ្តល់មកវិញនូវផលប្រយោជន៍ខ្ពស់ហួសហេតុ និងជាមួយបុគ្គលដែលគ្មានអាជ្ញាបណ្ណច្បាស់លាស់ គឺជាការវិនិយោគដែលមានហានិភ័យ។

លោកថា៖« ទីផ្សារមូលបត្រកម្ពុជា ជាប្រភពទុន និងកំណប់ទ្រព្យដែលវិនិយោគិនអាចទទួលផលចំណេញបាន ប្រសិនបើវិនិយោគិនវិនិយោគជាមួយក្រុមហ៊ុនដែលមានអាជ្ញាបណ្ណពី ន.ម.ក. និងការចេះរៀបចំផែនការវិនិយោគច្បាស់លាស់»។ លោកក៏បានក្រើនរំលឹកផងដែរថាវិនិយោគិនទាំងអស់ប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់រូបភាព និងតួនាទីក្លែងបន្លំ បង្កើតជាក្រុមតាមប្រព័ន្ធ អេឡិចត្រូនិកដូចជា telegram ឬបណ្តាញសង្គមនានា ដោយធ្វើការសន្យាខ្យល់ ឬឆបោកនានា។
លោក ថៃ ញ៉ា អគ្គនាយក ក្រុមហ៊ុន កាណា ស៊ីឃ្យួរឹធី អិលធីឌី បានលើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាលនោះដែរថាទីផ្សារមូលបត្រគឺជាប្រភពហិរញ្ញវត្ថុមួយ អាចហៅថា “ប្រភពនៃកំណប់” ប៉ុន្តែទាមទារឱ្យវិនិយោគិនមានពេលវេលា ចំណេះដឹង និងការអត់ធ្មត់ខ្ពស់ តាមរយៈការស្រាវជ្រាវ និងតាមដានព័ត៌មានផ្លូវការ។
លោកថា៖«ក្រុមហ៊ុន កាណា ស៊ីឃ្យួរឹធី អិលធីឌី ជាក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក. និងតួអង្គ ដ៏សំខាន់នៅក្នុងទីផ្សារមូលបត្រ»។

វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមបង្កើនផ្នត់គំនិតវិនិយោគ ពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងការត្រៀមខ្លួនវិនិយោគក្នុងវិស័យមូលបត្រ តាមរយៈការលើកកម្ពស់ចំណេះដឹង និងការចែករំលែកលើការអនុវត្តការជួញដូរមូលបត្រ ដោយមានការចូលរួមពីបុគ្គលិកធនាគារ កាណាឌីយ៉ា ដោយផ្ទាល់នៅទីតាំងនៃធនាគារ កាណាឌីយ៉ា ក.អ និងតាមប្រព័ន្ធអនឡាញ (ZOOM) ប្រមាណជាង ៣៣០ នាក់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


