Connect with us

សេដ្ឋកិច្ច

​តម្លៃមាសធ្លាក់ចុះ​ សកម្មភាពទិញ-លក់កម្រើកឡើង​

បានផុស

នៅ

តម្លៃមាស​បានធ្លាក់ចុះ​នារយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារកំណើន​ការងារនៅ​ហរដ្ឋ​អា​មេរិក ខណៈប្រាក់ឈ្នួលក៏កើនឡើង ធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ ដែលនាំឱ្យតម្លៃមាសធ្លាក់ចុះជាង ១០០ ដុល្លារក្នុង១តម្លឹងក្នុងរយៈពេល ២ ថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities ​ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ​១០ ខែមិថុនា ឆ្នាំ ២០២៤ នេះថា ​ហាងឆេងមាសបច្ចុប្បន្នបាន ធ្លាក់ចុះតាំងពីថ្ងៃសុក្រទី ​៧ ខែមិថុនានេះ ដោយសារតែមាន​ព័ត៌មាន​កំណើនការងារនៅសហរដ្ឋអាមេរិករហូតដល់ ​២ សែន ៧ ម៉ឺន​និងប្រាក់ឈ្នួលនៅ​សហរដ្ឋអាមេរិក​ក៏កើនឡើង ដែលធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ ធ្វើឱ្យតម្លៃហាងឆេងមាសធ្លាក់ពីតម្លៃ ២ ៨០០ មក​នៅ​ជាង ២៧០០ ដុល្លារ នារយៈពេល ២ ថ្ងៃនេះ។ ​នៅលើទីផ្សារអន្តរជាតិ​តម្លៃមាសនៅ ២ ២៩៨ ដុល្លារក្នុងមួយអោន និង ២៧៦៨ ដុល្លារក្នុងមួយតម្លឹង។ ​

​អាជីវករលក់មាសនៅផ្សារជម្ពូវ័ន បានបប្រាប់ថា ​ហាងឆេងមាសក្នុងស្រុកនៅរសៀលថ្ងៃទី ១០ ខែមិថុនា នេះ បានធ្លាក់មកនៅ ២៧៥ ដុល្លារក្នុងមួយជី។ បើតាមអាជីវករលក់មាស តម្លៃមាស​ធ្លាក់ចុះ​បែប​នេះ ធ្វើឱ្យសកម្មភាពទិញ-លក់ មមាញឹកបន្តិច ដោយសារមានអតិថិជនទិញច្រើន។​​

​ទោះជាយ៉ាងណា ​លោក ឡុង សំណាង ​យល់ឃើញថា ​និន្នាការធ្លាក់ចុះនេះ ​អាចកើតឡើង​តែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ដោយសារតែ​មានព័ត៌មានល្អ។

លោកថា ហាងឆេងមាស ​នឹងមានការប្រែប្រួលម្ដងទៀត ​នៅថ្ងៃទី ១២ ខែមិថុនានេះ ​​បន្ទាប់ពីមានព័ត៌មានទម្លាក់ ឬដំឡើងការប្រាក់របស់អាមេរិក ដែលមានភាគរយច្រើនអាមេរិកមាន​គោល​ដៅកាត់បន្ថយអត្រាការប្រាក់ ដែលលោកអះអាងថា ភាគរយតម្លៃមាសកើនឡើងច្រើនជាង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម