សេដ្ឋកិច្ច
ភាពប្រសើរឡើងនៃវិស័យផលិតកម្ម កម្ពុជាបានចំណាយជាង១ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតក្នុង៥ខែដើមឆ្នាំនេះ
កម្ពុជាបានចំណាយប្រាក់ជាង ១,០៦៤ ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក រយៈពេល៥ខែដើមឆ្នាំ២០២៤ នេះ។ តួលេខនេះមានការកើនឡើងជាង២៣,៤ ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលមានទឹកប្រាក់ចំនួន ៨៦២លានដុល្លារ។

យោងតាមទិន្នន័យបានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ជាមួយនឹងតម្លៃនាំចូលសរុបនេះ ក្នុងនោះ តម្លៃនៃការនាំចូលប្រេងម៉ាស៊ូតមានតម្លៃជាង ៦៤១ លានដុល្លារ កើនឡើង ១៩,១៩ ភាគរយ ហើយតម្លៃនៃការនាំចូលប្រេងសាំង មានតម្លៃ ៤២៣,៦៥ លានដុល្លារ កើនឡើង ៣០,៧០ ភាគរយធៀបនឹងរយៈពេលដូចគ្នា។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានឱ្យដឹងថា ការកើនឡើងនៃការនាំចូលប្រេងឥន្ធនៈមកកម្ពុជា គឺដោយសារតែតម្លៃប្រេងនៅទីផ្សារអន្តរជាតិហាក់បានឡើងថ្លៃដោយសារតែភាពប្រសើរឡើងនៃសង្វាក់ផលិតកម្មនៅកម្ពុជានៅតែដំណើរការល្អ។
លោកថ្លែងថា៖ «ទោះបីជាមានកត្តាខាងក្រៅមួយចំនួនប៉ះពាល់ដល់តម្រូវការសកលក៏ដោយ ក៏យើងមើលឃើញថាវិស័យផលិតកម្មរបស់យើងនៅតែរឹងមាំ។ ការណ៍នេះជំរុញឱ្យយើងនាំចូលប្រេងឥន្ធនៈមានកំណើនជាងឆ្នាំមុន»។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងធ្លាប់បានលើកឡើងពីប្រទេសសិង្ហបុរី ថៃ និងវៀតណាមថាជាប្រភពនាំចូលប្រេងដ៏សំខាន់សម្រាប់កម្ពុជា។
ប្រទេសកម្ពុជាមានគោលបំណងបង្កើនចំណែកថាមពលកកើតឡើងវិញរបស់ខ្លួនឱ្យបានយ៉ាងហោចណាស់ ៧០ ភាគរយ ត្រឹមឆ្នាំ ២០៣០ ដោយរួមចំណែកដល់គោលដៅបរិស្ថាន និងកំណើនសេដ្ឋកិច្ច ដោយផ្តោតលើប្រសិទ្ធភាពថាមពល។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីខែធ្នូឆ្នាំមុនថា ប្រភពដែលមិនប៉ះពាល់ដល់បរិស្ថានដូចជា ថាមពលសូឡា ខ្យល់ វារីអគ្គិសនី និងជីវម៉ាស នឹងរួមចំណែកយ៉ាងសំខាន់ដល់គោលដៅបរិស្ថាន និងសេដ្ឋកិច្ចរបស់ប្រទេស។

លោកបញ្ជាក់ថា៖ «នៅពេលដែលយើងផលិតអគ្គិសនីកាន់តែច្រើនពីប្រភពកកើតឡើងវិញ យើងមើលឃើញអត្ថប្រយោជន៍ពិតនៃថាមពលប្រកបដោយនិរន្តរភាព។ ការណ៍នេះរួមបញ្ចូលទាំងអគារបៃតង ឧបករណ៍ប្រើប្រាស់ យានជំនិះអគ្គិសនី និងអគ្គិសនីនៃឧស្សាហកម្ម និងកសិកម្មផងដែរ»។
ក្រសួងរ៉ែ និងថាមពលបានព្យាករថា តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជានឹងកើនឡើងដល់ ៤,៨លានតោនត្រឹមឆ្នាំ២០៣០ កើនឡើងពី២,៨លានតោនកាលពីឆ្នាំ២០២០៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


