ព័ត៌មានជាតិ
កូរ៉េចាប់អារម្មណ៍លើការកែច្នៃសំបកគ្រាប់ស្វាយចន្ទីទៅជាជីវថាមពល និងជីសរីរាង្គនៅកម្ពុជា
វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េកំពុងសំឡឹងមើលភាគីពាក់ព័ន្ធនានានៅកម្ពុជាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើការបម្លែងថាមពលជីវថាមពល និងជីសរីរាង្គពីសំបកគ្រាប់ស្វាយចន្ទីនៅកម្ពុជា ខណៈដែរប្រទេសអាស៊ានមួយនេះមានសក្តានុពលខ្ពស់នៃដាំណាំស្វាយចន្ទី។

ការលើកឡើងនៃគម្រោងនេះត្រូវបានបង្ហាញដោយគណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ក្នុងជំនួបជាមួយលោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤កន្លងមកនេះនៅទីស្នាក់ការរបស់សភាពាណិជ្ជកម្ម។
ក្នុងជំនួបនោះ គណៈប្រតិភូវិទ្យាស្ថានថាមពលកូរ៉េ ក៏បានស្នើរសុំការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការបន្ថែម លើការកែច្នៃថង់ប្លាស្ទីកទៅជាប្រេងឥន្ធន: និងជាដំណោះស្រាយសម្រាប់បញ្ហាសំរាម។
លោក លឹម ហេង បានស្វាគមន៍ និង គាំទ្រចំពោះការស្រាវជ្រាវថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ទាំងគម្រោងកែច្នៃប្រេងពីសំបកគ្រាប់ស្វាយចន្ទី និង គម្រោងកែច្នៃសំរាមប្លាស្ទីកជាថាមពលឥន្ធន:។

លោកបានថ្លែងថា៖«យើងបានលើកទឹកចិត្តវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េស្វែងរកដៃគូសហការបន្ថែមទៀតដើម្បីទាញ អត្ថប្រយោជន៍កាន់តែច្រើនដល់សេដ្ឋកិច្ចប្រទេសទាំងពីរ»។
យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅនៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន កើនឡើងជាង ៣០ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលគិតជាទឹកប្រាក់ចំនួន ៨៥១ លានដុល្លារ។ នេះបើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។

នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


