សេដ្ឋកិច្ច
កម្ពុជា ប្តេជ្ញាបន្តលើកកម្ពស់ភាពប្រកួតប្រជែងជាសាកលលើការផលិតស្វាយចន្ទី និងម្រេច
រាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាលើកកម្ពស់ភាពប្រកួតប្រជែងជាសាកលនៃវិស័យយុទ្ធសាស្ត្រលើផលិតផលស្វាយចន្ធី និងម្រេចដែលមានគុណភាពខ្ពស់ សំដៅសម្រេចបាននូវមហិច្ឆតាពង្រឹងឋានៈរបស់ខ្លួនឱ្យក្លាយជាប្រទេសដែលផលិត និងនាំចេញឈានមុខគេ។

នេះបើតាមការគូសបញ្ជាក់ពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា លើកទីមួយ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ ក្រោមមូលបទ៖ ”ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប” ។
ក្នុងឱកាសនោះ លោកស្រី ចម និម្មល បានលើកឡើងថា កម្ពុជាកំពុងពង្រីកលទ្ធភាពទទួលបានទីផ្សារថ្មីៗ និងពង្រឹងកេរ្តិ៍ឈ្មោះក្នុងនាមជាដៃគូពាណិជ្ជកម្មប្រកបដោយទំនុកចិត្ត តាមរយៈការទាញយកប្រយោជន៍ពីកិច្ចសម្រួលពាណិជ្ជកម្ម និងអនុគ្រោះផ្សេងៗ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

លោកស្រីរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា « រាជរដ្ឋាភិបាលបន្តប្តេជ្ញាលើកកម្ពស់ភាពប្រកួតប្រជែងជាសាកលនៃវិស័យយុទ្ធសាស្ត្រលើផលិតផលស្វាយចន្ធី និងម្រេចដែលមានគុណភាពខ្ពស់ សំដៅសម្រេចបាននូវមហិច្ឆតាពង្រឹងឋានៈរបស់ខ្លួនឱ្យក្លាយជាប្រទេសដែលផលិត និងនាំចេញឈានមុខគេ»។
ទន្ទឹមនេះ កម្ពុជាក៏កំពុងសហការជាមួយដៃគូនានា រួមទាំងសហភាពអឺរ៉ុប ដើម្បីពង្រឹងការត្រៀមលក្ខណៈសម្រាប់ការនាំចេញ និងធានាអនុលោមតាមស្តង់ដាររបស់ទីផ្សារ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាព ប្រព័ន្ធវិញ្ញាបនបត្រកម្ម និងប្រព័ន្ធតាមដានប្រភពដើមទំនិញ។

វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា លើកទី១ ត្រូវបានសហការរៀបចំឡើង មានគោលបំណងពង្រឹងវិស័យស្វាយចន្ទី និងម្រេចរបស់កម្ពុជា តាមរយៈការលើកកម្ពស់ការផលិត ការកែច្នៃ និងការឈានចូលទីផ្សារថ្មីៗ ដែលរួមចំណែកដល់គោលដៅជំរុញទំនើបកម្មឧស្សាហកម្ម និងការកែច្នៃផលិតផលដែលមានតម្លៃបន្ថែមខ្ពស់៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


