សេដ្ឋកិច្ច
ឆ្នាំ២០២៥ បាត់ដំបង ប្រមូលផលស្វាយចន្ទី បានជាង ៦ ពាន់តោន
លោក ឈឹម វជិរា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យ «កម្ពុជាថ្មី» ដឹងនៅថ្ងៃទី០៥ ខែមករា នេះថា ការប្រមូលផលស្វាយចន្ទី នៅក្នុងខេត្តបាត់ដំបង សម្រាប់រយៈពេល ១ ឆ្នាំពេញ នៃឆ្នាំ២០២៥ ទទួលបានទិន្នផលសរុបប្រមាណជាង ៦ ពាន់តោន កើនឡើងលើសឆ្នាំមុន ២,៣៨៥ តោន។

តាមតារាងស្ថិតិដំណាំឧស្សាហកម្ម និងសាវប្បកម្ម (រយៈពេលវែង) ប្រចាំឆ្នាំ២០២៥ បានគូសបញ្ជាក់ឱ្យដឹងថា នៅក្នុង ១០ ក្រុង-ស្រុក នៃខេត្តបាត់ដំបងមានផ្ទៃដីដាំដុះស្វាយចន្ទីសរុបជាង ៧ ពាន់ហិតា (៧,៣៩៩ ហិតា)។ ក្នុងនោះ ផ្ទៃដីប្រមូលមានសរុបជាង ៤ ពាន់ហិតា (៤,៨៦៧ ហិតា) ដោយជាមធ្យមទទួលបានជាង ១ តោន (១.២៩៦ តោន/ហិតា) និងទទួលបានបរិមាណផលសរុបជាង ៦ តោន ( ៦,៣០៩ តោន)។
ជាក់ស្តែងសម្រាប់តួរលេខនៃឆ្នាំ២០២៥ នេះ ឃើញថាមានការកើនឡើងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដោយកាលពីឆ្នាំមុនផ្ទៃដីដាំដុះមានតែជាង ៣ ពាន់ហិតា (៣,៨៣២ ហិតា) ក្នុងនោះផ្ទៃដីប្រមូលផលមានជាង ៣ ពាន់ហិតា ( ៣,១៣៩ ហិតា) ទទួលបានទិន្នផលប្រមាណជាង ១ ពាន់តោន/ហិតា (១.២៥០ តោន/ហិតា) និងទទួលបានបរិមាណផលសរុបជាង ៣ ពាន់តោន (៣,៩២៤ តោន)។

សូមជម្រាបថា ១០ ក្រុង-ស្រុក នៅក្នុងខេត្តបាត់ដំបង ដែលមានដាំដុះស្វាយចន្ទី មានដូចជា បាណន់ មានផ្ទៃដីដាំដុះ ៥២ ហិតា, ម៉ោងឬស្សី មានផ្ទៃដីដាំដុះ ៦ ហិតា, រតនៈមណ្ឌល មានផ្ទៃដីដាំដុះ ៦៨៩ ហិតា, សំឡូត មានផ្ទៃដីដាំដុះ ៥៦០ ហិតា, សំពៅលូន ៥ ហិតា, ភ្នំព្រឹក ២០ ហិតា, កំរៀង ៤២០ ហិតា, គាស់ក្រឡ ៦៥០ ហិតា និងរុក្ខគិរី ៤៧៦ ហិតា៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


