សេដ្ឋកិច្ច
ការប្រមូលពន្ធរបស់ឥណ្ឌូណេស៊ីថយចុះ ដោយសារភាពទន់ខ្សោយនៃវិស័យសំខាន់ៗ
ការប្រមូលពន្ធរបស់ប្រទេសឥណ្ឌូណេស៊ីពីវិស័យធំៗបានធ្លាក់ចុះ ដោយមិនបានទាំងពាក់កណ្ដាលនៃគោលដៅចំណូលពន្ធផង ដោយសារតែការប្រមូលពីវិស័យសំខាន់ៗទន់ខ្សោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

គិតត្រឹមខែឧសភា ឥណ្ឌូណេស៊ីប្រមូលពន្ធបានត្រឹមតែ ៧៦០,៣៨ ទ្រីលានរូពីឥណ្ឌូណេស៊ី (ប្រហែល ៤៦,៣ ប៊ីលានដុល្លារ) ដែលវាស្មើនឹង ៣៨,២៣ ភាគរយនៃគោលដៅប្រាក់ចំណូលពន្ធឆ្នាំ ២០២៤។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ប្រទេស លោក Sri Mulyani កាលពីថ្ងៃព្រហស្បតិ៍។
លោក Sri Mulyani បានគូសបញ្ជាក់ថា ប្រាក់ចំណូលពន្ធចំនួន ៤៤៣,៧២ ទ្រីលានរូពី ត្រូវបានប្រមូលពីវិស័យក្រៅប្រេង និងឧស្ម័ន ដែលវិស័យនេះរួមចំណែករហូតដល់ ៤១,៧៣ ភាគរយនៃគោលដៅពន្ធរបស់ប្រទេស។ យ៉ាងណាមិញ ចំណូលពន្ធពីវិស័យដដែល បានធ្លាក់ចុះរហូតដល់ ៥,៤១ ភាគរយ ដោយសារតែតម្លៃទំនិញចុះខ្សោយ។
លោក Sri Mulyani បានបន្ថែមទៀតថា៖ «[ក្រុមហ៊ុនរុករករ៉ែផ្សេងៗ] នៅតែមានប្រាក់ចំណេញ ប៉ុន្តែប្រាក់ចំណូលរបស់ពួកគេកំពុងធ្លាក់ចុះ។ នេះប៉ះពាល់ដល់ការបង់ពន្ធរបស់ពួកគេ»។

អាករលើតម្លៃបន្ថែម (VAT) និងពន្ធលើទំនិញប្រណីត បានប្រមូលបាន ២៨២,៣៤ ទ្រីលានរូពី ឬប្រហែល ៣៤,៨ ភាគរយនៃគោលដៅ។ ប៉ុន្តែគួរកត់សម្គាល់ថា សកម្មភាពសេដ្ឋកិច្ច បាននាំឱ្យការប្រមូលពន្ធប្រភេទនេះ កើនឡើង ៥,៧២ ភាគរយ។
យ៉ាងណាមិញ ពន្ធលើវិស័យប្រេង និងឧស្ម័នបានថយចុះរហូតដល់ ២០,៦៤ ភាគរយ ដោយប្រមូលបានតែ ២៩,៣១ ទ្រីលានរូពីប៉ុណ្ណោះ ឬប្រហែល ៣៨,៣៨ ភាគរយនៃគោលដៅក្នុងវិស័យនេះ ដែលបណ្ដាលមកពីការធ្លាក់ចុះនៃការទាញយកប្រេង និងឧស្ម័ន។
ចំណែកឯពន្ធលើដី និងអគារ ក៏ដូចជាពន្ធផ្សេងៗទៀត ប្រមូលបាន ៥ ទ្រីលានរូពី ដែលស្មើនឹង ១៣,២៦ ភាគរយនៃគោលដៅ និងបង្ហាញពីការធ្លាក់ចុះ ១៥,០៣ ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


