Connect with us

សេដ្ឋកិច្ច

តម្លៃ​ប្រេង​ធ្លាក់​ចុះ​ ដោយ​សារ​តម្រូវ​ការ​នៅ​អាមេរិក​ខ្សោយ​

បានផុស

នៅ

តម្លៃ​ប្រេង​ឆៅ​ ដែល​បញ្ចប់​ការ​ជួញដូរ​ប្រចាំ​សប្ដាហ៍​កាល​ពី​ថ្ងៃ​សុក្រ បាន​ធ្លាក់​ចុះ​ជា​ថ្មី​ ដោយ​សារ​តែតម្រូវ​ការ​​ខ្សោយ​នៅ​សហរដ្ឋ​អាមេរិក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រេង​ឆៅ​ម៉ាក​ WTI បាន​បញ្ចប់​ការ​ជួញ​ដូរ​នៅតម្លៃ​ ៨១,៥៤ ដុល្លារ​/បារ៉ែល​ ដោយ​ថយ​ចុះ​ ២០ សេន​ ឬ ០,២៤ ភាគរយ​ ធៀប​នឹង​ការ​ជួញដូរ​លើក​មុន​។ ដូច​គ្នា​ដែរ​ ប្រេង​ឆៅ​អន្តរជាតិ​ម៉ាក​ Brent បាន​ធ្លាក់​ចុះ​ ២៦ សេន​ ឬ​ស្មើ​នឹង​ ០,៣០ ភាគរយ​ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅ​តម្លៃ​ ៨៥ ដុល្លារ​/បារ៉ែល​។

សម្រាប់សប្តាហ៍នេះ តម្លៃ​ប្រេង​ម៉ាក​ Brent បានកើនឡើង ០,០២ ភាគរយ​ ខណៈ​ប្រេង​ ​ WTI ​បានធ្លាក់ចុះ ០,២ ភាគរយ​។ តម្លៃ​ម៉ាក​ប្រេង​ទាំង​២​ បាន​កើន​ឡើង​ប្រហែល​ ៦ ភាគរយ​ សម្រាប់​អត្រា​ប្រចាំ​ខែ​មិថុនា​។

​អ្នក​ជំនាញ​​​បាន​គូស​ភ្ជាប់​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​កាល​ពី​ថ្ងៃ​សុក្រ​ ទៅ​នឹង​របាយការណ៍​ប្រចាំខែរបស់រដ្ឋបាលព័ត៌មានថាមពលអាមេរិក​ (EIA) ដែល​បង្ហាញ​ថា​ ​ ខណៈ​ការផលិត និងតម្រូវការប្រេងរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៤​ ខែនៅ​ខែមេសា តម្រូវការប្រេងសាំងបានធ្លាក់ចុះដល់ ៨,៨៣ លាន​បារ៉ែល​/ថ្ងៃ​ ​ដែលវា​ជាកម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ​។

អ្នក​ជំនាញ​​បន្ត​ថា​ ដោយ​សារ​តែ​តួលេខ​ទាប​ ទើប​ធ្វើ​ឱ្យ​តម្រូវ​ការ​ទិញ​ប្រេង​ចុង​ក្រោយ​ខ្សោយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម