ព័ត៌មានអន្ដរជាតិ
វៀតណាមជម្លៀសប្រជាជនរាប់ម៉ឺននាក់ បិទព្រលានយន្តហោះ ដោយសារទីហ្វុង ប៊ូឡូយ
វៀតណាមបានជម្លៀសប្រជាជនរាប់ម៉ឺននាក់ និងបិទអាកាសយានដ្ឋានចំនួន៤ ក្នុងតំបន់ដែលរំពឹងថានឹងរងការវាយប្រហារដោយព្យុះទីហ្វុងប៊ូឡូយ (Bualoi) ដែលកំពុងរំកិលខ្លួនកាន់តែកៀកនឹងប្រទេសនេះ ក្រោយបក់បោកនៅភាគកណ្ដាលហ្វីលីពីន ដោយបង្កទឹកជំនន់ធ្ងន់ធ្ងរ និងសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់។

គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃអាទិត្យនេះ ស្នូល ឬភ្នែករបស់ទីហ្វុង ប៊ូឡូយ ដែលមានខ្យល់បក់បោកថេរជាង ១៣០ គីឡូម៉ែត្រ/ម៉ោង ស្ថិតចម្ងាយតិចជាង ១០០ គីឡូម៉ែត្រ នៃភាគឦសានទីក្រុងដាណាង ហើយកំពុងរំពិលខ្លួនទៅទិសពាយ័ព្យ ដោយរំពឹងថានឹង«ដើរដល់» ដីគោកវៀតណាម ក្បែរទីក្រុង Ba Don នៃខេត្ត Quảng Bình នៅល្ងាចនេះ។ អាជ្ញាធរឧត្តុនិយមវៀតណាមអះអាងថា ព្យុះប៊ូឡយ កំពុងធ្វើដំណើរក្នុងល្បឿនលឿនជាងការរំពឹងទុកដែលអាចបង្កគ្រោះថ្នាក់កាន់ខ្លាំង រួមទាំងខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ជោគជាំ ទឹកជំនន់ ទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី និងជំនោរលិចតាមឆ្នេរសមុទ្រជាដើម។
រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា អាជ្ញាធរនៃខេត្តភាគកណ្តាល Ha Tinh បានចាប់ផ្តើមជម្លៀសមនុស្សជាង ១៥ ០០០ នាក់ ដោយបន្ថែមថា ទាហានរាប់ពាន់នាក់កំពុងឈរត្រៀម។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលឯណោះវិញ បាននិយាយថា វៀតណាមបានផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានតាមខេត្តបណ្ដោយឆ្នេរចំនួន ៤ ចាប់ពីថ្ងៃអាទិត្យនេះតទៅ រួមទាំងអាកាសយានដ្ឋាន Da Nang, Dong Hoi, Tho Xuan និង Phu Bai។ រដ្ឋាភិបាលបាននិយាយថា ភ្លៀងធ្លាក់ខ្លាំង បានបង្កទឹកជំនន់នៅក្រុង Hue និង Quang Tri រួចហើយ។
គួរគូសបញ្ជាក់ថា វៀតណាម ជាប្រទេសមួយងាយនឹងទទួលរងនូវព្យុះទីហ្វុង ដែលតែងតែសម្លាប់មនុស្សជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំមុន ព្យុះទីហ្វុង Yagi បានសម្លាប់មនុស្សប្រហែល ៣០០ នាក់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិចំនួន ៣,៣ ប៊ីលានដុល្លារ ក្នុងប្រទេសនេះ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


