សេដ្ឋកិច្ច
ចិនផ្ដល់ជំនួយច្រើនជាងគេ ក្នុងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅកម្ពុជា
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤ បានជួបសម្ដែងការគួសមរសម និងភាក្សាការងារជាមួយលោក លោកWang Wenbin ឯកអគ្គរដ្ឋទូតថ្មីប្រទេសចិន។

នៅក្នុងជំនូបនោះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានថ្លែងថា ប្រទេសចិន បាននិងកំពុងផ្តល់ជំនួយច្រើនជាងគេក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីកម្ពុជាក្រោយសង្គ្រាម ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលភ្ជាប់អគ្គិសនីជូនប្រជាជនលឿនជាងគេបំផុតមួយក្នុងពិភពលោក។ ភាគីទាំងពីរ ប្តេជ្ញាពង្រឹងកិច្ចសហការបន្ថែមដើម្បីធ្វើឱ្យកម្ពុជាមានថាមពលបៃតងកាន់តែខ្ពស់មុនឆ្នាំ២០៣០។

រាជរដ្ឋាភិបាលកម្ពុជាបានជំរុញនិតិវិធីក្នុងការសិក្សាគម្រោងវិនិយោគ វារីអគ្គិសនី, គម្រោងថាមពលដើរដោយខ្យល់ និងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យការផលិតថាមពលដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ។
បច្ចុប្បន្នកម្ពុជាមានថាមពលបៃតងប្រមាណ ៦២% ខណៈរដ្ឋាភិបាលចង់ឱ្យបង្កើនដល់ជាង ៧០% មុនឆ្នាំ ២០៣០ ដើម្បីការពារបរិស្ថាន និងយកថាមពលបៃតងក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេសមកបង្កើតការងារឱ្យពលរដ្ឋខ្មែរ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


