ព័ត៌មានអន្ដរជាតិ
ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់វៀតណាម កើនឡើងដល់ ១៨ ប៊ីលានដុល្លារ ក្នុងរយៈពេល៧ខែដើមឆ្នាំ
ទិន្នន័យចុងក្រោយពីទីភ្នាក់ងារវិនិយោគបរទេសរបស់វៀតណាម បានបង្ហាញថា ចន្លោះពីខែមករា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំនេះ វៀតណាមបានទទួលការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ប្រមាណ ១៨ ប៊ីលានដុល្លារ ដោយស្មើនឹងកំណើន ១០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ប្រមាណ ១២,៥៥ ប៊ីលានដុល្លារនៃទំហំ FDI សរុប ត្រូវបានបញ្ចេញប្រើ។ បើតាមទិន្នន័យជាលម្អិត ចន្លោះពីខែមករា ដល់ខែកក្កដា លំហូរ FDI ថ្មី មានចំនួនសរុប ១០,៧៦ ប៊ីលានដុល្លារ កើនឡើង ៣៥,៦ ភាគរយ ខណៈដើមទុនបន្ថែមមានចំនួន ៤,៩៧ ប៊ីលានដុល្លារ កើនឡើងជិត ២០ ភាគរយ។ ចំណែកឯការវិនិយោគពីបរទេសតាមរយៈការរួមចំណែកមូលធន និងការទិញភាគហ៊ុនវិញ បានធ្លាក់ប្រមាណ ៤៥,២ ភាគរយ មកនៅត្រឹម ២,២៧ ប៊ីលានដុល្លារ។
ទិន្នន័យដដែលបង្ហាញថា ឧស្សាហកម្មកែច្នៃ និងផលិត នាំមុខគេ ដោយគ្របដណ្ដប់លើទំហំ ១២,៦៥ ប៊ីលានដុល្លារ ឬ ៧០,៣ ភាគរយ នៃ FDI ដែលបានចុះបញ្ជី។ វិស័យអចលនៈទ្រព្យ បានឈរនៅចំណាត់ថ្នាក់លេខ ២ ដោយរួមចំណែកការវិនិយោគសរុបប្រមាណ ២,៨៧ ប៊ីលានដុល្លារ។
ក្នុងចំណោមប្រទេស និងដែនដីចំនួន ៩១ ដែលវិនិយោគនៅវៀតណាម សិង្ហបុរីគឺជាអ្នកវិនិយោគធំជាងគេ ដោយបានចុះបញ្ជីវិនិយោគជិត ៦,៥២ ប៊ីលានដុល្លារនៅវៀតណាម កើនឡើងជិត ៨០ ភាគរយ។ ហុងកុង គឺជាអ្នកវិនិយោគធំទី២ ក្នុងទំហំសរុប ២,១៩ ប៊ីលានដុល្លារ ពោលគឺកើនច្រើនទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកជំនាញមើលឃើញថា វៀតណាមមានភាពទាក់ទាញជាច្រើនសម្រាប់ក្រុមហ៊ុនវិនិយោគពីបរទេស ដោយក្នុងនោះរួមមានទាំងគោលនយោបាយផ្តល់ជូននូវពន្ធសាជីវកម្មក្នុងអត្រាប្រកួតប្រជែង និងលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនផលិតផ្សេងៗ។ លើសពីនេះ វៀតណាមមានការវិនិយោគយ៉ាងសំខាន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានចំនួន ៥,៧ ភាគរយនៃ GDP សរុបរបស់ប្រទេស ដែលនេះជាចំនួនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។
ការណ៍ទាំងនេះហើយ ធ្វើឱ្យទំហំ FDI របស់វៀតណាម កើនឡើងជាលំដាប់ ជាពិសេសក្នុងកាលៈទេសៈដែលក្រុមហ៊ុនជាច្រើនផ្លាស់ប្ដូរមូលដ្ឋានរោងចក្ររបស់ពួកគេ ដោយសារតែរបត់នៃភូមិសាស្រ្តនយោបាយរវាងចិន និងលោកខាងលិចជាពិសេសសហរដ្ឋអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


