ព័ត៌មានអន្ដរជាតិ
ចិនដាក់ចេញវិធានការជំរុញការចំណាយក្នុងស្រុក ចំពេលកំណើនសេដ្ឋកិច្ចយឺតយ៉ាវ
រដ្ឋាភិបាលរបស់ប្រទេសចិនកាលពីថ្ងៃសៅរ៍ បានដាក់ចេញនូវផែនការអាទិភាពរបស់ខ្លួនផ្សេងៗ ដើម្បីជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ខណៈកម្សោយនៃតម្រូវការក្នុងស្រុក បន្តដាក់សម្ពាធលើកំណើនសេដ្ឋកិច្ច ដែលយឺតយ៉ាវ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bloomberg។

ក្រុមប្រឹក្សារដ្ឋ ដែលជាគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន បានដាក់ចេញនូវជំហានសំខាន់ៗចំនួន ២០ រួមទាំងផែនការពង្រីកការប្រើប្រាស់ជាមូលដ្ឋានក្នុងវិស័យដូចជា ការផ្តល់ម្ហូបអាហារ សេវាកម្មជួលជុល និងថែទាំផ្ទះ និងការថែទាំមនុស្សចាស់ជាដើម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបង្ហោះនៅលើគេហទំព័ររបស់រដ្ឋាភិបាលមជ្ឈិម។
អាជ្ញាធរចិន ក៏នឹងសម្លឹងរកមើលការជំរុញការចំណាយបែបថ្មីៗ បណ្ដុះបណ្ដាលហាងលក់រាយដែលមិនប្រើមនុស្សប្រចាំការ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍកីឡាអេឡិចត្រូនិក និងការផ្សាយពាណិជ្ជកម្មតាមអេឡិចត្រូនិកជាដើម។
កាលពីខែកក្កដា គណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ចិន បានសន្យាថានឹងជំរុញការប្រើប្រាស់ធ្វើជាគោលការផ្តោតសំខាន់ ក្នុងកិច្ចប្រជុំពេញអង្គស្ដីពីកំណែទម្រង់រយៈពេលវែង។

ការជំរុញរបស់រដ្ឋាភិបាលចិននាពេលនេះ កើតឡើងនៅពេលដែលកំណើនសេដ្ឋកិច្ចរបស់ប្រទេស បានធ្លាក់ចុះដោយមិននឹកស្មានដល់ក្នុងល្បឿនអាក្រក់បំផុតក្នុងរយៈពេល ៥ ត្រីមាស កាលពីខែកក្កដា ដោយសារតែការចំណាយរបស់អ្នកប្រើប្រាស់បានធ្លាក់ចុះ ទោះបីជាការនាំចេញបន្តដើរក្នុងសន្ទុះវិជ្ជមានក៏ដោយ។ បញ្ហានេះបង្កការអំពាវនាវឱ្យអ្នកបង្កើតគោលនយោបាយ បញ្ចេញកញ្ចប់គាំទ្ររបស់រដ្ឋាភិបាលដើម្បីជួយប្រទេសឱ្យសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំប្រហែល ៥ ភាគរយសម្រាប់ឆ្នាំ ២០២៤។
ក្រោមក្របខណ្ឌដែលបានប្រកាសឡើងកាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលចិននឹងបង្កើនការគាំទ្រផ្នែកហិរញ្ញប្បទានដល់សហគ្រាសខ្នាតតូច និងមធ្យមដែលមានសិទ្ធិ ក្នុងវិស័យសេវាកម្ម និងអនុវត្តការកាត់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនបន្ថែម ដើម្បីទូទាត់ថ្លៃថែទាំទារក និងកុមារអាយុក្រោម ៣ ឆ្នាំ ក៏ដូចជាថ្លៃចំណាយលើការអប់រំ និងការគាំទ្រសម្រាប់មនុស្សចាស់។
រដ្ឋាភិបាលក៏មានគម្រោងលើកទឹកចិត្តដល់ការអភិវឌ្ឍន៍តំបន់ទេសចរណ៍កម្សាន្តថ្មីៗ រួមទាំងនាវាកម្សាន្ត កប៉ាល់ និង «ការហោះហើរក្នុងរយៈកម្ពស់ទាប» ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


