សេដ្ឋកិច្ច
ក្រុមហ៊ុនរុករករ៉ែមាស ងាកមកចាប់ផ្ដើមសិក្សា នាំចេញគ្រាប់ស្វាយចន្ទីទៅឥណ្ឌា
ក្រុមហ៊ុនសារជីវកម្មរ៉ែមាសមួយនៅកម្ពុជា នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤ បានជួបជាមួយអនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ដើម្បីសិក្សាលម្អិតពីការធ្វើជំនួញលើការប្រមូលទិញ កែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារឥណ្ឌា។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា ក្រុហ៊ុននោះជាក្រុមហ៊ុនរុករករ៉ែដែលមានមូលដ្ឋាននៅកម្ពុជា ដែលជំហានដំបូងគាត់ចង់ធ្វើជំនួញ ដោយការប្រមូលទិញហើយនាំចេញទៅឥណ្ឌា បន្ទាប់មកគាត់នឹងសាងសង់រោងចក្រកែច្នៃហើយនាំចេញតែម្ដង។
លោក ស៊ុយ កុកធានបញ្ជាក់ថា៖ «គ្រាប់ស្វាយចន្ទីកម្ពុជានាំចេញទៅឥណ្ឌា មានតិចតូចណាស់ ដោយសារតែកម្ពុជាយើងអត់សូវហាល ដើម្បីនាំចេញទៅឥណ្ឌា បើគ្រាប់ចន្ទីអត់ស្ងួត គឺអត់អាចនាំទៅបានទេ»។

បើតាមលោក ស៊ុយ កុកធាន ក្រុមការងារគាត់ (ក្រុមហ៊ុន)នឹងធ្វើការសហការជាមួយសមាគមស្វែងរកកន្លែងហាល និងស្ដុក ហើយនាំចេញទៅ ខណៈក្រុមហ៊ុនមួយនេះ មានតម្រូវការជាច្រើនម៉ឺនតោន ហើយយើងបារម្ភថា យើងផ្គត់ផ្គង់ឱ្យគេអត់គ្រប់ ដោយសារខ្វះហេដ្ឋារចនាសម្ព័ន្ធក្នុងការហាល។ បច្ចុប្បន្ន តម្លៃគ្រាប់ស្វាយចន្ទីស្ងួតចន្លោះពី ៧ ពាន់រៀល ទៅ ៧ ២០០ រៀលក្នុងមួយគីឡូក្រាម។
យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ផលិតកម្មស្វាយចន្ទីនៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៨១ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមបានសរុបជាង ៧ សែន ៤ ម៉ឺនតោ (៧៤៤ ៣០០) ស្មើទឹកប្រាក់ ៩៥៦ លានដុល្លា កើនឡើង ២៩%៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


