សេដ្ឋកិច្ច
កម្ពុជាឈរលេខ២ ជាប្រទេសដែលផលិតស្វាយចន្ទីឆៅច្រើនបំផុតលើពិភពលោក
នៅក្នុងរយៈពេល ៧ ខែ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៨ ម៉ឺនតោន មានការកើនឡើង ៣៦,៧% គិតជាទឹកប្រាក់ជាង ១,០៩ ពាន់លានដុល្លារ ដែលធ្វើឱ្យកម្ពុជាឈរលេខ២ជាបណ្តោះអាសន្ននៃប្រទេសនាំចេញច្រើនជាងគេលើពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។

ទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា បញ្ជាក់ថា កម្ពុជាឈរលេខ២ ជាបណ្តោះអាសន្ន ជាប្រទេសដែលផលិតស្វាយចន្ទីឆៅច្រើនបំផុតលើពិភពលោក។ គ្រាប់ស្វាយចន្ទីស្ងួត បច្ចុប្បន្ន មានតម្លៃ ៧ ៣០០ រៀលឡើងទៅក្នុងមួយគីឡូក្រាម។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤នេះថា កំណើននេះ មិនមែនចៃដន្យនោះទេ ពីព្រោះតាំងពីខែឧសភា សមាគមរកឃើញថា ស្វាយចន្ទីនៅកម្ពុជាមានកំណើនខ្ពស់ ដែលអាចសម្របខ្លួនបាជាមួយបាតុភូតអេលនីណូ (El Nino) ខណៈផ្ទៃដីដាំដុះក៏បានកើនឡើងបន្ដិចផងដែរ។

លោក អួន ស៊ីឡុតថ្លែងថា៖ «សមាគមស្វាយចន្ទីកម្ពុជាបានប្រកាសនៅខែកញ្ញា ឆ្នាំ ២០២៣ ពីបាតុភូតអេលនីណូ ដែលកម្ពុជានឹងប្រឈម យើងក៏បានផ្ដល់ដំណោះស្រាយដល់សមាជិក និងកសិករទូទៅឱ្យត្រៀមខ្លួន ក្នុងការរក្សាផលឱ្យនៅល្អ»។
លោក អួន ស៊ីឡុតបន្តថា នៅពេលដែលកសិករគាត់បានធ្វើតាមការណែនាំរបស់សមាគមស្វាយចន្ទីកម្ពុជា បានធ្វើឱ្យទិន្នផលរបស់ពួកគាត់មានការកើនឡើងគួឱ្យភ្ញាក់ផ្អើល ខណៈវិធីសាស្ត្រដែលយើងប្រាប់ដល់កសិករមានប្រសិទ្ធិភាពខ្ពស់។
លោក អួន ស៊ីឡុតបន្តថា៖ «ស្វាយចន្ទីជាប្រភេទដំណាំដែលធន់នឹងកម្ដៅ ខ្ញុំអាចនិយាយបានថា ក្ដៅកាន់តែខ្លាំង ទិន្នផលក៏បានល្អដែរ ប្រសិនបើយើងបានត្រៀមខ្លួនរួចជាមុន ប្រសិនបើយើងមិនអាចត្រៀមបានមុនទេផលអាចនឹងធ្លាក់ចុះពី ២០% ទៅ ៣០%»៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន