សេដ្ឋកិច្ច
កម្ពុជាកំពុងជំរុញការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅទីផ្សារអឺរ៉ុប និងអារ៉ាប់
កម្ពុជាកំពុងជំរុញការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារពិភពលោក ស្របពេលដែររដ្ឋាភិបាលបានកំណត់គោលដៅនៃការនាំចេញដើម្បីធ្វើឱ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទីនារយៈពេលប៉ុន្មានខាងមុខ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ ថា គ្រាប់ស្វាយចន្ទីកម្ពុជាមានគុណភាពល្អ ប្រភេទពូជ M23 មានគ្រាប់ធំ និងរសជាតិឆ្ងាញ់ ដែលទីផ្សារពិភពលោកកំពុងតែរង់ចាំគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។
លោក ងិន ឆាយ ថ្លែងថា៖ «យើងនឹងបន្តផ្សព្វផ្សាយ ការនាំចេញគ្រាប់ស្វាយចន្ទីយើងទៅប្រទេសជាច្រើនទៀត ដូចជាទៅប្រទេសអារ៉ាប់ ឬទីផ្សារសហភាពអឺរ៉ុប និងជប៉ុនជាដើម ដើម្បីពង្រីកទីផ្សាររបស់កម្ពុជាយើងង»។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា ទីផ្សារនាំចេញស្វាយចន្ទីកម្ពុជាទៅសហភាពអឺរ៉ុប និងអារ៉ាប់ និងប្រទេសជប៉ុន មានកម្រិតតិចតួចនៅឡើយ។ លោកថា បច្ចុប្បន្នទីផ្សារគ្រាប់ស្វាយចន្ទីធំជាងគេគឺប្រទេសវៀតណាម។
គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ការប្រមូលផលស្វាយចន្ទីកម្ពុជាសម្រេចបានប្រមាណ ៨៧ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមជិត ៨០ ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ១ ពាន់ ២ រយលានដុល្លារ។ នេះបើយោងតាមសមាគមស្វាយចន្ទីកម្ពុជា។

ស្វាយចន្ទី គឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ដោយគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


