ព័ត៌មានអន្ដរជាតិ
វៀតណាមកត់ត្រាពីកំណើនការវិនិយោគផ្ទាល់ពីបរទេស ដល់ប្រមាណជាង ២៤ ប៊ីលានដុល្លារ
ក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់វៀតណាមក្នុងរយៈពេល៩ខែដើមឆ្នាំនេះ បានកើនឡើងប្រមាណ ១១,៦ ភាគរយ ឆ្នាំលើឆ្នាំ ដល់ប្រមាណ ២៤,៧៨ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News នាថ្ងៃសៅរ៍នេះ។

ក្រសួងបានគូសបញ្ជាក់ថា តួលេខនេះរួមបញ្ចូល FDI ប្រមាណ ៤,២៦ ប៊ីលានដុល្លារ គិតតែក្នុងខែកញ្ញា ដែលវាជាតួលេខប្រចាំខែខ្ពស់បំផុតក្នុងកំណត់ត្រា FDI របស់ប្រទេស។
គួរឱ្យកត់សម្គាល់ថា ចន្លោះពីខែមករា ដល់ខែកញ្ញា ការវិនិយោគសំខាន់ៗមាននៅលើគម្រោងខ្នាតធំដូចជាវិស័យបន្ទះឈីប ថាមពល គ្រឿងបន្លាស់អេឡិចត្រូនិច និងផលិតផលតម្លៃបន្ថែមខ្ពស់ជាដើម។

វិនិយោគិនបរទេស បានដាក់ទុនរបស់ខ្លួនលើវិស័យសេដ្ឋកិច្ចចំនួន ១៨ ក្នុងចំណោម ២១ ដោយការផលិត និងកែច្នៃ នាំមុខគេក្នុងការវិនិយោគ នៅចំនួនជិត ១៥,៦៤ ប៊ីលានដុល្លារ ឬ ៦៣,១ ភាគរយ នៃ FDI ចុះបញ្ជីសរុប។ បន្ទាប់មក គឺវិស័យអចលនទ្រព្យ ផលិត និងចែកចាយអគ្គិសនី និងលក់ដុំ និងរាយជាដើម។
ប្រទេសសិង្ហបុរីឈរលើគេក្នុងបញ្ជី ដោយមានទឹកប្រាក់វិនិយោគចំនួន ៧,៣៥ ប៊ីលានដុល្លារ ហើយបន្ទាប់មកគឺចិន (៣,២ ប៊ីលានដុល្លារ) ក៏ដូចជាសាធារណរដ្ឋកូរ៉េ ហុងកុង (ចិន) និងជប៉ុនជាដើម៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


