Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមគ្រោងបុកគ្រឹះ​សង់ផ្លូវ​​​រថភ្លើងល្បឿន​លឿន​​៦៧ ប៊ីលាន​ដុល្លារ​ នៅ​ឆ្នាំ ២០២៧

បានផុស

នៅ

​​វៀតណាម សង្ឃឹមថានឹងចាប់ផ្តើមបុកគ្រឹះ​សាងសង់​ផ្លូវរថភ្លើងល្បឿនលឿន ដែល​តភ្ជាប់​ពី​ភាគខាង​ជើង​ ដល់​ភាគ​ខាង​ត្បូង​ប្រទេស​ នៅចុង​ឆ្នាំ​ ២០២៧​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Investor។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍សិក្សាលទ្ធភាពជាមុន​របស់​ក្រសួងដឹកជញ្ជូន (MoT) លើកឡើងថា​ ការ​សាង​សង់​នៅ​ចាប់​ផ្ដើម​​លើ​ផ្លូវ​រថភ្លើង​ពី​កំណាត់ ដែល​រួម​មាន​ ពី​ក្រុង​ហាណូយ​-Vinh និងទីក្រុង​ Nha Trang-ហូជីមិញ។ ការ​សាងសង់​លើ​កំណាត់​ផ្លូវ​​ក្រុង​ Vinh-Nha Trang គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៨-២០២៩ ដោយមានគោលដៅបញ្ចប់គម្រោងទាំងមូលនៅឆ្នាំ ២០៣៥។

គួរគូស​បញ្ជាក់​ថា​ គម្រោង​ផ្លូវរថភ្លើងល្បឿនលឿនជើង-ត្បូង​ មាន​ប្រវែង​ ១ ៥៤១ គីឡូម៉ែត្រ និង​ត្រូវ​បាន​ប៉ាន់ប្រមាណថាមានតម្លៃ ៦៧,៣៤ ប៊ីលាន​ដុល្លារ​ ​ជាមួយ​នឹង​​ល្បឿន ៣៥០ គីឡូម៉ែត្រ/​ម៉ោង។ ក្រសួងដឹកជញ្ជូនបាន​និយាយថា ​ផ្លូវ​រថភ្លើង​ដដែល​នឹងបម្រើការដឹកជញ្ជូនអ្នកដំណើរ​ និងដឹកជញ្ជូនទំនិញធុនស្រាលនៅពេលចាំបាច់។

របាយ​ការណ៍របស់​ក្រសួង​​បាន​និយាយ​ថា ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​​​រំពឹង​ថា​នឹង​បំពេញ​តម្រូវ​ការ​ដឹក​ជញ្ជូន​ដែល​កើន​ឡើង បង្កើន​ប្រសិទ្ធភាព និង​រៀបចំ​រចនាសម្ព័ន្ធ​ចំណែក​ទីផ្សារ​ដឹក​ជញ្ជូន​តាម​ច្រក​របៀង​ខាងជើង​ទៅ​ខាង​ត្បូង បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​លើក​កម្ពស់​ការ​ការពារ​ជាតិ និង​សន្តិសុខ។

គិត​មកទល់នឹងពេលនេះ ប្រទេស​យ៉ាងហោចណាស់ចំនួន ៣ ​រួមមាន ជប៉ុន ចិន និងកូរ៉េខាងត្បូង បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួម​អភិវឌ្ឍ​គម្រោងដដែល​ ហើយ​រដ្ឋាភិបាលវៀតណាម បានស្នើសុំខ្ចីប្រាក់ពីសមភាគីជប៉ុន និងកូរ៉េខាងត្បូង ដើម្បីផ្តល់ហិរញ្ញប្បទាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម