ព័ត៌មានអន្ដរជាតិ
ឡាវ និងថៃ កំណត់គោលដៅទំហំពាណិជ្ជកម្ម ១១ ប៊ីលានដុល្លារ ត្រឹមឆ្នាំ ២០២៥
ប្រទេសឡាវ និងថៃ បានបើកកិច្ចពិភាក្សាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ២៤ កាលពីថ្ងៃចន្ទនៅទីក្រុងវៀងច័ន្ទន៍ ដោយកំណត់គោលដៅសម្រេចបាននូវទំហំពាណិជ្ជកម្ម ១១ ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times។

ដើម្បីសម្រេចបាននូវគោលដៅ គណៈប្រតិភូឡាវរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក Malaithong Kommasith បានបង្ហាញគំនិតផ្តួចផ្តើមមួយចំនួនដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan ដោយផ្តោតលើការយកឈ្នះលើឧបសគ្គពាណិជ្ជកម្ម។
បើតាម Laotian Times កង្វល់សំខាន់ដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ គឺតម្រូវការកាត់បន្ថយ ឬលុបបំបាត់របាំងមិនមែនពន្ធ ដែលបច្ចុប្បន្នរារាំងការនាំចូលផលិតផលកសិកម្មពីឡាវទៅកាន់ប្រទេសថៃ។

ជាមួយគ្នានោះ កិច្ចពិភាក្សាបានចាត់ទុកពីភាពតឹងរ៉ឹងនៃបទប្បញ្ញត្តិ និងកូតានាំចូលមិនស៊ីសង្វាក់គ្នាលើផលិតផលដូចជាពោត កាហ្វេ និងបន្លែ ថាជាឧបសគ្គសំខាន់ដែលត្រូវដោះស្រាយ។ រដ្ឋមន្ត្រីឡាវ ក៏បានលើកឡើងពីសារៈសំខាន់នៃការសម្រួលគោលនយោបាយទាំងនេះ ឱ្យត្រូវនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដើម្បីជួយសម្រួលដល់ទំនាក់ទំនងពាណិជ្ជកម្មកាន់តែរលូនផងដែរ។
ATIGA ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០១០ ដោយរដ្ឋសមាជិកអាស៊ានទាំងដប់ បម្រើជាក្របខ័ណ្ឌច្បាប់ ដើម្បីជួយសម្រួលដល់លំហូរទំនិញដោយសេរីនៅក្នុងតំបន់៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


