ព័ត៌មានអន្ដរជាតិ
វៀតណាមនាំចេញទៅអាមេរិកជិត ៩០ ប៊ីលានដុល្លារ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ១០០ ប៊ីលាន
ស្ថិតិចុងក្រោយរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិក បានឈានដល់ ១០០,៣ ប៊ីលានដុល្លារ ក្នុងរយៈពេល ៩ ខែដំបូង ដើមឆ្នាំ ២០២៤ នេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃព្រហស្បតិ៍។

សហរដ្ឋអាមេរិកបន្តជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ដោយការនាំចេញរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រួមចំណែកភាគច្រើនលើសលុបលើទំហំពាណិជ្ជកម្មទ្វេភាគីជាមួយអាមេរិក ក្នុងចំនួនប្រមាណ ៨៩,៤ ប៊ីលានដុល្លារ គិតត្រឹមចុងខែកញ្ញា កើនឡើង ២៧,៤ ភាគរក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញទៅអាមេរិករបស់វៀតណាម រួមចំណែករហូតដល់ជិត ៣០ ភាគរយ នៃការនាំចេញសរុបរបស់ប្រទេស។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយថា ទីផ្សារសហរដ្ឋអាមេរិកកំពុងបង្ហាញសញ្ញានៃកំណើនតម្រូវការរបស់អ្នកប្រើប្រាស់ និងការពង្រីកតម្រូវការនាំចូល-នាំចេញរបស់អាជីវកម្ម ដែលនាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នូវតម្រូវការផលិតផលឈើ អាហារសមុទ្រ និងវាយនភណ្ឌរបស់វៀតណាម។

យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាមនៅអាមេរិក មានហេតុផល៣ ដែលធ្វើពាណិជ្ជកម្មទ្វេភាគីកើនឡើងជាបន្ត ចំពេលសេដ្ឋកិច្ចសកលស្ថិតក្នុងភាពស្រពិចស្រពិល ដែលរួមមាន ភាពប្រសើរឡើងនៃទំនាក់ទំនងការទូត កំណើនចំណង់ចំណូលចិត្តលើផលិតផលវៀតណាមលើទីផ្សារអាមេរិក និងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងនិន្នាការវិនិយោគដែលបង្កើនសមត្ថភាពផលិតរបស់សហគ្រាសវៀតណាមជាដើម។
យោងតាមការិយាល័យពាណិជ្ជកម្ម ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក រំពឹងថានឹងបន្តកើនឡើងនាពេលអនាគត ដោយសារភាពរឹងមាំនៃតម្រូវការទីផ្សារ និងបរិមាណទំនិញក្នុងស្តុកធ្លាក់ចុះ។ យ៉ាងណាមិញ វិធានការការពារពាណិជ្ជកម្មប្រឆាំងនឹងការនាំចូលរបស់សហរដ្ឋអាមេរិក នៅតែជាក្តីកង្វល់ដ៏ធំបំផុតសម្រាប់បណ្ដាប្រទេសដែលនាំចេញទៅកាន់ប្រទេសមហាអំណាចមួយនេះ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


