Connect with us

ព័ត៌មានអន្ដរជាតិ

ថៃរំពឹងការនាំចេញកើនដល់ ២៩០ ប៊ីលាននៅឆ្នាំនេះ

បានផុស

នៅ

មន្រ្តី​រដ្ឋាភិបាលថៃ​ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​ ការនាំចេញ​របស់ថៃ​អាច​នឹង​កើន​ឡើង​លើស​គោលដៅ​ ២ ភាគរយ​ នៅ​ឆ្នាំ​ ២០២៤ នេះ​ ដោយ​តម្លៃ​​នៃការ​​ចេញអាច​ហក់​ដល់​កម្រិត​ខ្ពស់បំផុត​​ថ្មី​ ២៩០ ប៊ីលាន​ដុល្លារ​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍ នៅថ្ងៃ​អង្គារ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) លោក Poonpong Naiyanapakorn បាននិយាយថា ​​ការ​រំពឹង​ទុក​ដ៏​វិជ្ជមាន​នេះ​​ ​ជំរុញដោយតម្រូវការផលិតផលកសិកម្ម និងម្ហូបអាហារ ក៏ដូចជាឧបករណ៍អេឡិចត្រូនិក និងអគ្គិសនី ដែលរួច​ចំណែក​ដោយ​ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់​ប្រទេស​ជា​ដៃគូពាណិជ្ជកម្មសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម​។

គិត​តែ​ក្នុងខែកញ្ញា តម្លៃនៃការនាំចេញបានកើនឡើង ១,១ ភាគរយ​ ដល់​ ២៥,៩ ប៊ីលាន​ដុល្លារ​ ​ខណៈ​តម្លៃនៃការនាំចូលកើនឡើង ៩,៩ ភាគរយ​ ដល់​ ២៥,៥ ប៊ីលាន​ដុល្លារ​ ដែល​បង្កើត​ជា​អតិរេកពាណិជ្ជកម្ម​ ៣៩៤ លាន​ដុល្លារ​។​ សម្រាប់រយៈពេល៩ខែដំបូងនៃឆ្នាំ ២០២៤​ តម្លៃនៃការនាំចេញបានកើនឡើង ៣,៩ ភាគរយ​ ដល់​ ២២៣ ប៊ីលាន​ដុល្លារ​ ខណៈ​តម្លៃ​នៃការ​នាំ​ចូល​សរុប​កើន​ ៥,៥ ភាគរយ​ ដល់​ ២២៩ ប៊ីលាន​ដុល្លារ​ ដែល​បង្កើត​ជា​ឱនភាពពាណិជ្ជកម្មចំនួន ៥,៩៦ ប៊ីលាន​ដុល្លារ​។​

ទាក់ទងនឹងទស្សនវិស័យនាំចេញសម្រាប់ឆ្នាំ ២០២៤ ក្រសួងពាណិជ្ជកម្មរំពឹងថា កំណើននៃការនាំចេញនឹងបន្តនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ បើទោះបីជាមានបញ្ហាប្រឈម​ផ្សេង​ៗក៏ដោយ។

ក្ដីបារម្ភ​ទាំង​នោះ​រួម​មាន​​ការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ ភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងបន្ត ការឡើងថ្លៃនៃប្រាក់បាត ការស្ទុះងើបយឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​ចិន ការរំខានដល់ទិន្នផលកសិកម្មដោយសារទឹកជំនន់ និងផលប៉ះពាល់​នៃ​លទ្ធភាព​នៃ​ការផ្លាស់ប្តូរគោលនយោបាយរបស់ឥណ្ឌាលើការនាំចេញអង្ករ ដែលអាចប៉ះពាល់ដល់វិស័យនាំចេញអង្កររបស់​ថៃ ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម