សេដ្ឋកិច្ច
គ្រាប់ស្វាយចន្ទីកែច្នៃ ១៦ តោន ក្នុងចំណោមការបញ្ជាទិញ ២០០ តោន ចាប់ផ្ដើមនាំចេញទៅទីផ្សារអឺរ៉ុប
ក្រុមហ៊ុន Mirarth Agri Tech នៅសប្ដាហ៍នេះ បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃចំនួន ១៦ តោន ក្នុងចំណោមការបញ្ជារទិញ ២០០ តោន ទៅកាន់ទីផ្សារអឺរ៉ុប ដែលជាការបញ្ជារទិញក្នុងទំហំច្រើនមិនធ្លាប់មានទៅកាន់ទីផ្សារអឺរ៉ុប។ នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃមានចំនួនតិចតួចសម្រាប់ទីផ្សារអឺរ៉ុប នៅអឺរ៉ុបស្ដង់ដាខ្ពស់ ដូច្នេះបើទំនិញកម្ពុជាអាចនាំចូលទៅទីផ្សារអឺរ៉ុបបាន មានន័យថា យើងមានស្ដង់ដា សុវត្ថិភាពចំណីអាហារស្ដង់ដាខ្ពស់ហើយ ទទួលស្គាល់ដោយអន្តរជាតិ។
លោក អួន ស៊ីឡុត បញ្ជាក់ថា កម្ពុជាត្រូវពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក និងផ្ដល់ទុនបង្វិលឱ្យបានគ្រប់គ្រាន់ និងបន្ថយថ្លៃដើមផលិតជូនពួកគាត់ ដើម្បីឱ្យទំនិញរបស់យើងអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ មកដល់ពេលនេះ ទំនិញគ្រាប់ស្វាយចន្ទីកែច្នៃហើយ គឺមានតម្លៃថ្លៃបើប្រៀបធៀបជាមួយបណ្ដាប្រទេសជិតខាង យើងពិបាកក្នុងការប្រជែងនៅលើទីផ្សារអន្តរជាតិ។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីចំនួន ៨៤ ម៉ឺនតោន កើន ២៦% ក្នុងនោះនាំចេញទៅវៀតណាមបានជាង ៧៩ ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១ ពាន់ ១០ លានដុល្លារ កើន ៣៦% ខណៈតម្លៃកើន ៩% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។ យោងតាមអគ្គនាយកដ្ឋានកសិកម្ម កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


