ព័ត៌មានអន្ដរជាតិ
វៀតណាមចង់ជំរុញការនាំចេញស្បែកជើង តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេស
យោងតាមសមាគមស្បែក ស្បែកជើង និងកាបូបវៀតណាម (Lefaso) បានឱ្យដឹងថា ឧស្សាហកម្មស្បែកជើងរបស់វៀតណាមកំពុងប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចក្រភពអង់គ្លេស-វៀតណាម (UKVFTA) ដើម្បីបង្កើនការនាំចេញស្បែកជើង។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

លោកស្រី Phan Thi Thanh Xuan អនុប្រធាន និងជាអគ្គលេខាធិការ Lefaso បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ការនាំចេញស្បែកជើងរបស់វៀតណាមទៅកាន់ចក្រភពអង់គ្លេស បានកើនឡើង ២៥ ភាគរយ និងរួមចំណែកប្រមាណ ៨ ភាគរយ នៃការនាំចេញសរុបរបស់វៀតណាមទៅអឺរ៉ុប។
ជាមួយគ្នានេះ លោកស្រី Xuân ក៏បាននិយាយផងដែរថា ក្នុងរយៈពេល ៩ ខែដំបូងដើមឆ្នាំ ការនាំចេញស្បែកជើងជាសកលរបស់វៀតណាម បានកើនឡើង 17 ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ប្រមាណ ១៦ ,៥៤ ប៊ីលានដុល្លារ។ កំណើននេះ រួមចំណែកដោយសារការកើនឡើងនៃការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារផ្សេងៗ ទាំងនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិន។

អង់គ្លេស គឺជាអតិថិជនដ៏ធំមួយសម្រាប់ផលិតផលស្បែកជើងវៀតណាម ទាំងនៅមុខ និងក្រោយពេលប្រទេសនេះចេញពីសហភាពអឺរ៉ុប។ ដោយសារតែ UKVFTA ដែលចូលជាធរមានក្នុងឆ្នាំ ២០២១ ផលិតផលវៀតណាមជាច្រើនទទួលបានអត្ថប្រយោជន៍ពីការអនុគ្រោះពន្ធ ដូចជាស្បែកជើង វាយនភណ្ឌ និងកាត់ដេរ និងផលិតផលកសិកម្ម ជាដើម។
ជារួម ស្បែកជើងគឺជាក្រុមផលិតផលនាំចេញធំទី៣របស់វៀតណាម ទៅកាន់ចក្រភពអង់គ្លេស ដែលជាទីផ្សារប្រពៃណីយូរអង្វែងសម្រាប់ការនាំចេញរបស់វៀតណាម ដោយអ្នកប្រើប្រាស់ក្នុងស្រុកជាច្រើនស្គាល់ម៉ាកស្បែកជើងរបស់វៀតណាម។ វារួមចំណែកប្រមាណ ១៣ ភាគរយ នៃការនាំចេញសរុបរបស់វៀតណាមទៅអង់គ្លេស បន្ទាប់ពីគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់ និងគ្រឿងម៉ាស៊ីនជាដើម៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


