ព័ត៌មានអន្ដរជាតិ
អ្នកជំនាញអចលនទ្រព្យវៀតណាម ព្រមានពីការផ្គត់ផ្គង់លើសតម្រូវការ ខណៈតម្លៃដីហាក់ឡើងថ្លៃ
អ្នកជំនាញអចលនទ្រព្យវៀតណាម បានសម្ដែងការព្រួយបារម្ភអំពីការជាប់គាំងនៃទីផ្សារ ដោយសារតែការផ្គត់ផ្គង់ច្រើនលើសតម្រូវការ ប៉ុន្តែតម្លៃដីនៅតាមទីក្រុងធំៗហាក់ដូចជាកើនឡើង ដែលបណ្ដាលឱ្យមនុស្សជាច្រើនមិនអាចទិញបាន ហើយធ្វើឱ្យប្រតិបត្តិការទិញលក់ធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ក្នុងសន្និសីទស្តីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃទីផ្សារអចលនទ្រព្យនៅទីក្រុងហាណូយ កាលពីថ្ងៃពុធ លោក Nguyen Văn Đính អនុប្រធានសមាគមអចលនទ្រព្យវៀតណាម បានថ្លែងថា ទីផ្សារអចលនទ្រព្យមានកំណើនល្អនៅឆ្នាំនេះ ជាមួយនឹងប្រភពផ្គត់ផ្គង់ថ្មី ដែលបង្ហាញថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកែទម្រង់ និងការបន្ធូរបន្ថយបទប្បញ្ញត្តិ បានបង្កើតផលប៉ះពាល់ជាវិជ្ជមានលើទីផ្សារ។
យ៉ាងណាមិញ លោកបានបន្តថា មានហានិភ័យដែលតម្លៃដីធ្លីនៅក្នុងទីក្រុង និងតំបន់មួយចំនួន នឹងកើនឡើងយ៉ាងខ្លាំង ដោយសារតែអាជ្ញាធរចាប់ផ្តើមប្រកាសតម្លៃដីធ្លី និងផែនការប្រើប្រាស់ដីថ្មី។ ជាឧទាហរណ៍ គម្រោងដីជាច្រើននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ កំពុងស្ថិតក្នុងដំណាក់កាលផ្ដល់សំណងផលប៉ះពាល់ និងបោសសម្អាតដី ជាមួយនឹងការចំណាយខ្ពស់ ដែលនឹងអាចជំរុញការចំណាយលើការវិនិយោគ និងតម្លៃដីធ្លី។ ការណ៍នេះ ធ្វើឱ្យតម្លៃដីពិបាកធ្លាក់ចុះ ហើយបង្ហាញសញ្ញាកើនឡើងកាន់តែខ្ពស់។

លោក Đính បានគូសបញ្ជាក់ទៀតថា៖ «តាមទ្រឹស្តី នៅពេលដែលការផ្គត់ផ្គង់កើនឡើង តម្លៃគួរតែធ្លាក់ចុះ។ ប៉ុន្តែឥឡូវ យើងមានភាពផ្ទុយគ្នាពីនេះ ដោយការផ្គត់ផ្គង់ក៏កើនឡើង ហើយតម្លៃក៏កើនឡើង»។ លោកបន្តថា៖ «ជារួម ប្រសិនបើតម្លៃមិនស្រកទេ ប្រតិបត្តិការទិញលក់នឹងធ្លាក់ចុះ ហើយធ្វើឱ្យទីផ្សារជាប់គាំង។ នេះជាការព្រួយបារម្ភធំរបស់យើង»។
ដើម្បីដោះស្រាយបញ្ហានេះ លោកស្នើឱ្យរដ្ឋាភិបាលអនុវត្តវិធានការសម្រួលដល់គម្រោងលំនៅឋានពាណិជ្ជកម្ម និងលំនៅដ្ឋានសង្គមដែលមានតម្លៃសមរម្យ និងផ្តល់គោលនយោបាយដើម្បីជួយស្ដារទីផ្សារអចលនទ្រព្យរីសតឡើងវិញ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


