Connect with us

ព័ត៌មានអន្ដរជាតិ

ថៃគ្រោងចុះ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីទ្វេភាគី​ ជាមួយ​ប្លុកពាណិជ្ជកម្មនៅអឺរ៉ុប

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មថៃ​ បាន​ឱ្យ​ដឹង​កាល​ពី​ចុង​សប្ដាហ៍​ថា ​ប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅខែមករាឆ្នាំក្រោយ ជាមួយនឹងគោលដៅបង្កើនឱកាសនាំចេញ និងទាក់ទាញអ្នកវិនិយោគអឺរ៉ុបកាន់តែច្រើនមកកាន់ប្រទេសថៃ។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

EFTA គឺ​ជា​ប្លុក​ពាណិជ្ជកម្ម​នៅ​អឺរ៉ុប​នៃ​ប្រទេស​ចំនួន​ ៤ រួមមាន​ ស្វីស ន័រវេស អ៊ីស្លង់ និងលីចតេនស្ទីន។ ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយ​ប្លុក​នេះ​ នឹង​ក្លាយជាជំហានដ៏សំខាន់មួយ​នៃ​កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ពង្រីកឱកាសនាំចេញ និងទាក់ទាញការវិនិយោគពីបរទេស ស្របតាមការណែនាំរបស់លោកស្រី​នាយករដ្ឋមន្ត្រី ផែតងតាន​ ស៊ីណាវ៉ាត្រា ​ដើម្បីបន្ត FTA ​​​ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ។ នេះបើតាម​ការ​លើក​ឡើង​របស់​រដ្ឋ​មន្រ្តីក្រសួងពាណិជ្ជកម្មថៃ​ លោក​ Pichai Naripthaphan។

លោក Pichai បាននិយាយថា ការចរចាលើកិច្ចព្រមព្រៀង​ដដែល​ ផ្តួចផ្តើមឡើងដំបូង​ក្នុងឆ្នាំ ២០២២ ហើយ​​ត្រូវ​បានបញ្ចប់ក្នុងរយៈពេល២​ឆ្នាំ ដោយបំពេញតាមពេលវេលាកំណត់។

FTA នេះ​ គ្របដណ្តប់លើវិស័យចំនួន ១៥ ដូចជាពាណិជ្ជកម្មទំនិញ ច្បាប់នៃ​ប្រភពដើម ការសម្របសម្រួលពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញា លទ្ធកម្មសាធារណៈ ការប្រកួតប្រជែង និរន្តរភាព និងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។

លោក Pichai បាននិយាយថា វា​គឺជា FTA ដំបូងរបស់ប្រទេសថៃ ជាមួយនឹងប្លុកពាណិជ្ជកម្មអឺរ៉ុប ដោយកំណត់ស្តង់ដារទំនើប និងដោះស្រាយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វា​រំពឹងថានឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងនាពេលអនាគតជាមួយដៃគូសំខាន់ៗផ្សេងទៀត ដូចជាសហភាពអឺរ៉ុបជាដើម​។

​គួរ​គូសបញ្ជាក់ថា​ ពាណិជ្ជកម្មរវាងប្រទេសថៃ និង EFTA ចាប់ពីខែមករា ដល់ខែតុលាឆ្នាំនេះ លើសពី ១០ ប៊ីលាន​ដុល្លារ​ ឬ​ស្មើ​នឹង​ ២,០៣ ភាគរយ​ នៃ​ពាណិជ្ជកម្ម​​របស់ប្រទេសថៃ និង​កើនឡើងជាង ២៣ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។

ការនាំចេញចម្បងរបស់​ថៃទៅកាន់ EFTA រួមមានគ្រឿងអលង្ការ នាឡិកា អាហារសមុទ្រកំប៉ុង គ្រឿងម៉ាស៊ីន គ្រឿងសម្អាង និងអង្ករ ខណៈដែលការនាំចូលផ្តោតលើត្បូង មាស ឱសថ ឧបករណ៍វិទ្យាសាស្ត្រ និងអាហារសមុទ្រស្រស់ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៧ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម