ព័ត៌មានអន្ដរជាតិ
វៀតណាមនឹងរឹតបន្តឹងការយកពន្ធលើការលក់ផលិតផលតាមអនឡាញរបស់តារាល្បី

អាជ្ញាធរពន្ធដារកំពុងចងក្រងបញ្ជីតារាល្បីៗដែលបង្កើតប្រាក់ចំណូលយ៉ាងច្រើនពីការលក់ផ្សាយបន្តផ្ទាល់ និងផ្សាយបន្តតាមភ្នាក់ងាររបស់ខ្លួនលើផ្លេតហ្វមពាណិជ្ជកម្មអនឡាញនានាចាប់ពីឆ្នាំ២០២៥នេះតទៅ។
យោងតាមអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា រាល់បុគ្គល និងតារាល្បីៗមួយចំនួនដែលចូលរួមក្នុងអាជីវកម្ម ឬភាពជាដៃគូជាមួយម៉ាកនៅលើផ្លេតហ្វមពាណិជ្ជកម្មអនឡាញ នឹងត្រូវទទួលការត្រួតពិនិត្យពន្ធចាប់ពីដើមឆ្នាំ ២០២៥ នេះតទៅ។ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយករងនៃនាយកដ្ឋាន លោក Mai Sơn បានសង្កត់ធ្ងន់ថា តាមបទប្បញ្ញត្តិបច្ចុប្បន្ន គ្រប់អាជីវកម្ម ស្ថាប័ន និងបុគ្គលទាំងអស់ មិនថាល្បី ឬមិនល្បីនោះទេ ត្រូវមានកាតព្វកិច្ចប្រកាសពន្ធដោយខ្លួនឯង បង់លុយដោយខ្លួនឯង និងទទួលខុសត្រូវក្នុងការបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួន។
អាជ្ញាធរពន្ធដារមានភារកិច្ចផ្តល់ការណែនាំ និងការគាំទ្រ ក៏ដូចជាការអនុវត្តដំណោះស្រាយសម្រាប់សវនកម្ម អធិការកិច្ច និងការអនុវត្ត ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងតម្លាភាព។

លោក Sơn បាននិយាយថា៖«សម្រាប់តារាល្បីៗ ឬអ្នកមានឥទ្ធិពលដែលពាក់ព័ន្ធនឹងការលក់តាមរយៈការផ្សាយបន្តផ្ទាល់ ឬទីផ្សារសម្ព័ន្ធតាមអនឡាញ យើងបានណែនាំអាជ្ញាធរពន្ធដារឱ្យពង្រឹងការត្រួតពិនិត្យ»។
សម្រាប់វិធានការនេះរួមបញ្ចូលទាំងការគាំទ្រដល់អ្នកជាប់ពន្ធ ការបង្កើតវិបផតថលពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់បុគ្គល ការផ្តល់ការណែនាំ និងការកសាងមូលដ្ឋានទិន្នន័យតាមរយៈការចែករំលែកព័ត៌មានក្នុងចំណោមក្រសួង វិស័យ និងផ្លេតហ្វមពាណិជ្ជកម្មអេឡិចត្រូនិកនានា។
អាជ្ញាធរពន្ធក៏កំពុងត្រួតពិនិត្យ និងបង្កើនវិធានការគ្រប់គ្រងពន្ធសម្រាប់តារាល្បី និងអ្នកមានឥទ្ធិពលដែលចូលរួមក្នុងការលក់បន្តផ្ទាល់ និងទីផ្សារសម្ព័ន្ធរបស់។ បញ្ជីឈ្មោះតារាល្បីៗដែលមានចំណូលពីការផ្សាយផ្ទាល់សំខាន់ៗនឹងត្រូវបានស្រង់ដើម្បីឆ្លងកាត់ការវាយតម្លៃហានិភ័យ និងស្ថិតនៅក្រោមការត្រួតពិនិត្យ។
ថ្មីៗនេះ អាជ្ញាធរពន្ធដារបានផ្តោតលើកិច្ចខិតខំប្រឹងប្រែងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលកម្សាន្តដ៏ធំចំនួនពីរ ដែលមានទាំអវប្បធម៌ សិល្បៈ និងអាជីវកម្ម ដោយមានតារាល្បីៗជាច្រើនចូលរួមនៅក្នុងផ្លេតហ្វមឌីជីថល និងសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកនានា។
នៅទូទាំងប្រទេស បុគ្គលចំនួន ៧៦ ៤០០ ត្រូវបានចូលរួមនៅក្នុងសកម្មភាពពាណិជ្ជកម្មតាមអនឡាញ។ ករណីរំលោភបំពានជាង ៣ម៉ឺន ត្រូវបានដោះស្រាយរួចហើយ ដែលបានពិន័យជាទឹកប្រាក់សរុបចំនួន ៥២ លានដុល្លារអាមេរិក។
លោក Sơn បានបន្ថែមថា៖«សម្រាប់ផ្លេតហ្វមធំៗ រួមមាន Grab, Sendo, Lazada, Shopee និង TikTok យើងបានស្រង់ទិន្នន័យពន្ធទាំងអស់សម្រាប់ការត្រួតពិនិត្យ និងការអនុវត្តជាក់ស្តែង ក្នុងករណីចាំបាច់»។

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?