ព័ត៌មានអន្ដរជាតិ
ថៃចង់បង្កើនការនាំចូលទំនិញអាមេរិក ដើម្បីបញ្ចៀសពន្ធរបស់ ត្រាំ
មន្ត្រីរដ្ឋាភិបាលថៃបាននិយាយថា ប្រទេសថៃគ្រោងនឹងបង្កើនការនាំចូលអេតាន និងផលិតផលកសិកម្មពីសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសផលប៉ះពាល់លើការនាំចេញរបស់ខ្លួន ពីលទ្ធភាពនៃវិធានការពន្ធគយ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានប្ដេជ្ញាអនុវត្តលើគ្រប់ប្រទេសដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោក Pongsarun Assawachaisophon អគ្គលេខាធិការរងរបស់អ្នកស្រីនាយករដ្ឋមន្ត្រី ផែតងតាន ស៊ីណាវ៉ាត្រា បានប្រាប់សារព័ត៌មាន Bloomberg News កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានស្នើឱ្យក្រុមហ៊ុនគីមីឥន្ធនៈថៃ បង្កើនការទិញអាតានរបស់អាមេរិកឱ្យច្រើន យ៉ាងហោចណាស់ ១ លានតោន (គិតជាតម្លៃប្រមាណ ២០០ លានដុល្លារ)។
លោក Pongsarun បាននិយាយថា៖ «យើងកំពុងសកម្ម ហើយសង្ឃឹមថា យើងអាចប្រើប្រាស់បញ្ហានេះនៅក្នុងការចរចារបស់យើងជាមួយសហរដ្ឋអាមេរិក»។ លោកបន្ថែមផងដែរថា រដ្ឋាភិបាលកំពុងពិចារណាលើកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងការពារជាតិ និងសន្តិសុខ ខណៈលើកឡើងថា៖ «ឱនភាពពាណិជ្ជកម្មដ៏ធំរបស់ពួកគេ(អាមេរិក)ជាមួយយើង ទំនងជាត្រូវចរចា ប៉ុន្តែពួកគេក៏នៅតែត្រូវការសម្ព័ន្ធមិត្តនៅអាស៊ីអាគ្នេយ៍ផងដែរ»។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់ថៃ ខណៈការនាំចេញរបស់ថៃទៅប្រទេសអាមេរិកខាងជើងមួយនេះក្នុងឆ្នាំ ២០២៤ បង្កើតជាអតិរេកពាណិជ្ជកម្មសម្រាប់ថៃប្រមាណ ៣៥,៤ ប៊ីលានដុល្លារ។ ការណ៍នេះ ធ្វើឱ្យថៃជាប់ក្នុងហានិភ័យនៃគោលនយោបាយពន្ធរបស់លោក ត្រាំ។

ក្រៅតែកំណត់គោលដៅលើកាណាដា ម៉ិកស៊ិក និងចិន កន្លងមក លោក ត្រាំ បានប្ដេជ្ញាកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក ដោយការដាក់ពន្ធ ១០ ភាគរយ លើទំនិញនាំចូលពីគ្រប់ប្រទេសទាំងអស់ ដោយមិនលើកលែងសូម្បីតែសម្ព័ន្តមិត្តនៅអឺរ៉ុប។ លោកបានទាមទារឱ្យប្រទេសទាំងនោះ បង្កើនការនាំចូលទំនិញអាមេរិក។
ទន្ទឹមនឹងការនាំចូលអេតាន លោក Pongsarun ក៏បាននិយាយផងដែរ រោងម៉ាស៊ីនកិនចំណីថៃក៏នឹងនាំចូលសណ្តែកសៀង និងផលិតផលកសិកម្មផ្សេងៗទៀតពីសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់ក្នុងល្បាយចំណីរបស់ខ្លួន សម្រាប់គោក្របី បសុបក្សី និងជ្រូក ប៉ុន្តែមិនបានបញ្ជាក់ពីបរិមាណនាំចូលបន្ថែមនោះទេ។
គួរគូសបញ្ជាក់ថា សេដ្ឋវិទូថៃនាពេលកន្លងមក បានអំពាវនាវឱ្យរដ្ឋាភិបាលថៃចរចាជាមួយរដ្ឋបាល ត្រាំ ដើម្បីបញ្ចៀសវិធានការពន្ធ ដែលអាចប៉ះពាល់ខ្លាំងដល់កំណើនសេដ្ឋកិច្ចដើរអូសជើងរបស់ប្រទេស ដែលពឹងផ្អែកខ្លាំងលើការនាំចេញ និងវិស័យទេសចរណ៍ ដោយសារតែកម្សោយតម្រូវការក្នុងស្រុក។ ថៃកំពុងបញ្ជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Pichai Naripthaphan ទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំជាមួយមន្ត្រីពាណិជ្ជកម្មអាមេរិក ក្នុងគោលបំណងដើម្បីកាត់បន្ថយភាពតានតឹងណាមួយ៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


