សេដ្ឋកិច្ច
ប្រភពព័ត៌មានថ្មីចុងក្រោយ ក្រុមហ៊ុនកូរ៉េកំពុងសិក្សាគម្រោងសាងសង់អាកាសយានដ្ឋានថ្មី នៅខេត្តមណ្ឌលគិរី
ខណៈគម្រោងសាងសង់អាកាសយានដ្ឋានថ្មីនៅខេត្តមណ្ឌលគិរី កំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា អាជ្ញាធរខេត្តមណ្ឌលគិរីនៅតែរំពឹងថា គម្រោងសាងសង់អាកាសយានដ្ឋានថ្មីខេត្តមណ្ឌលគិរីនឹងចាប់ផ្តើមដំណើរការឆាប់ៗនេះ ក្រោមការយកចិត្តទុកដាក់ជំរុញពីរដ្ឋាភិបាលក្នុងការស្វែងរកដៃគូឯកជនមកវិនិយោគ។

តាមប្រភពព័ត៌មានចុងក្រោយ កាលពីពេលថ្មីៗនេះមានក្រុមហ៊ុនកូរ៉េបានចូលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌល គិរីលើគម្រោងសិក្សាអាកាសយានដ្ឋានខេត្តមណ្ឌលគិរី។
ផ្តល់បទសម្ភាសន៍ដល់ស្ថាប័នព័ត៌មានជាង ២០ ស្ថាប័ន ដែលចុះបេសកកម្មទ្រង់ទ្រាយធំទៅកាន់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដើម្បីផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍ លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរីបានគូសបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគិរីមានការប្រែប្រួល បន្តិច ដោយសារអ្នកវិនិយោគមុនបានដកខ្លួន ហើយក្រោយមកក៏មានក្រុមហ៊ុនមួយទៀតបានចុះមកសិក្សាបន្ត។

លោក ងិន សុវិមាន បានគូសបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េបានចុះមកពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត ក្នុងការសិក្សាសាងសង់ព្រលានយន្តហោះខ្នាតតំបន់នៅខេត្តមណ្ឌលគិរី។
បើតាមលោក ងិន សុវិមាន ក្រៅពីសិក្សាវិនិយោគសាងសង់អាកាសយានដ្ឋាន ក្រុមហ៊ុនក៏មានគម្រោងវិនិយោគអភិវឌ្ឍលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជុំវិញថែមទៀត៕
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច


