ព័ត៌មានជាតិ
រមណីយដ្ឋានទឹកជ្រោះប៊ូស្រា កំពុងក្លាយជាគោលដៅទេស ចរណ៍ធម្មជាតិដ៏ពេញនិយម ដោយទាក់ទាញភ្ញៀវជិត ៤ម៉ឺននាក់
រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលត្រូវបានចាត់ទុកជា «បេះដូងនៃវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី» បន្តទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនមកលេងកម្សាន្ត។ គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ រមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញមួយនេះ បានទទួលភ្ញៀវទេសចរសរុប ៣៩,៧២៣នាក់ ក្នុងរយៈពេលជិត ៨ខែដើមឆ្នាំ។

អ្នកស្រី សុភា អ្នកគ្រប់គ្រងទូទៅនៃរមណីយដ្ឋានឧទ្យានធម្មជាតិប៊ូស្រា បានប្រាប់ «កម្ពុជាថ្មី» ថា តួលេខភ្ញៀវទេសចរនេះបានឆ្លុះបញ្ចាំងពីសក្ដានុពលកាន់តែខ្លាំងរបស់វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ខណៈភ្ញៀវជាច្រើនកំពុងងាកមកចាប់អារម្មណ៍លើការកម្សាន្តបែបធម្មជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទស្សនាទេសភាពព្រៃភ្នំដ៏ស្រស់ស្អាតនៃតំបន់ខ្ពង់រាបភាគឦសាន។ ទោះជាយ៉ាងណា ដោយសាររដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់ និងកម្រិតទឹកប្រែប្រួលមិនទៀងទាត់ គណៈគ្រប់គ្រងរមណីយដ្ឋានមិនអនុញ្ញាតឱ្យភ្ញៀវចុះងូតទឹកកម្សាន្តនោះទេ ដើម្បីធានាសុវត្ថិភាព។
ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរ រមណីយដ្ឋានក៏កំពុងរៀបចំគម្រោងអភិវឌ្ឍថ្មីៗជាច្រើន រួមមាន ត្រៀមដាក់ឱ្យដំណើរការកន្ត្រកយោង (Cable Car) ដើម្បីសម្រួលដល់មនុស្សចាស់ និងជនមានពិការភាព ចូលទស្សនាទឹកជ្រោះបានកាន់តែងាយស្រួល។ បំពាក់រទេះរុញសម្រាប់មនុស្សចាស់ និងអ្នកមានការលំបាកក្នុងការធ្វើដំណើរ ត្រៀមបើកសេវាជួលម៉ូតូកង់៤ (ATV) សម្រាប់ភ្ញៀវធ្វើដំណើរទៅទស្សនាទឹកធ្លាក់ជាន់ទី៣។

គម្រោងបើកសួនសត្វសម្រាប់ភ្ញៀវទេសចរ nig ពង្រីកស្ពានឆ្លងកាត់ទឹកជ្រោះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវ។ បង្កើតតំបន់កម្សាន្តសម្រាប់កុមារ (Playground) និងសាងសង់កន្ត្រកយោងមួយខ្សែបន្ថែមនៅត្រើយម្ខាងទៀត ដើម្បីឱ្យភ្ញៀវគ្រប់វ័យ រួមទាំងជនមានពិការភាព អាចទស្សនាទេសភាពជុំវិញទឹកជ្រោះបានកាន់តែងាយស្រួល។
សូមជម្រាបថា រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានចម្ងាយប្រមាណ ៣៣គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ។ ទីនេះត្រូវបានចាត់ទុកជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញបំផុតមួយរបស់កម្ពុជា ដែលភ្ញៀវទេសចរភាគច្រើនមិនរំលងនៅពេលធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរី។

ជាមួយនឹងទឹកធ្លាក់ដ៏អស្ចារ្យ បរិយាកាសត្រជាក់ស្រួល និងការវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជាបន្តបន្ទាប់ ទឹកជ្រោះប៊ូស្រាកំពុងបន្តក្លាយជាមេដែកទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល ជាពិសេសក្នុង រដូវកាលបៃតង (Green Season) ដែលធម្មជាតិមានភាពខៀវស្រងាត់៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


