ព័ត៌មានជាតិ
ក្រុមក្មេងទំនើង៧នាក់ ព្រួតវាយដុំយុវជនម្នាក់ ត្រូវបានតុលាការខេត្តមណ្ឌលគិរីចោទប្រកាន់ពីបទហិង្សា
អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់ក្មេងទំនើងចំនួន ៧នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា ដេញកាប់ និងវាយដំយុវជនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ត្រង់ជើងខាងស្តាំ នៅស្រុកកោះញែក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

តាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អំពើហិង្សានេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ជនសង្ស័យមួយក្រុមបានជិះម៉ូតូ ប្រដាប់ដោយកាំបិត និងពូថៅ ដេញកាប់ និងវាយទៅលើយុវជនឈ្មោះ រិ រតនា បណ្តាលឱ្យរងរបួសធ្ងន់ត្រង់ជើងខាងស្តាំ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ជនសង្ស័យទាំង ៧នាក់ រួមមានឈ្មោះ ថន ថេវ៉ាន់, ខាន់ ភាក់, ដុន វិន, ថន ថេវ៉ា, រ៉ន រីដា, កំផា លីដា និង លិត ភក្ត្រា។

ក្រោយពីហេតុការណ៍ភ្លាមៗ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ ដើម្បីយកមកសួរនាំតាមនីតិវិធីច្បាប់។ បន្ទាប់ពីពិនិត្យរបាយការណ៍ស៊ើបអង្កេត វត្ថុតាង និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់ជនសង្ស័យទាំង ៧នាក់ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ ចំណុចទី២ នៃក្រមព្រហ្មទណ្ឌ។

ករណីនេះបានបង្កការភ្ញាក់ផ្អើល និងការព្រួយបារម្ភក្នុងចំណោមប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប្រជាពលរដ្ឋបានសម្តែងការគាំទ្រចំពោះវិធានការរបស់សមត្ថកិច្ច និងតុលាការ ដោយរំពឹងថា ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់នឹងរួមចំណែកទប់ស្កាត់បញ្ហាក្មេងទំនើង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព៕
ដោយ៖ សុខ ហេង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


