ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសយេម៉ែន ទម្លាយថា ក្រុមហ៊ូធីកំពុងចម្លងយុទ្ធសាស្ត្រអ៊ីរ៉ង់ បិទច្រកសមុទ្រសំខាន់ៗពីរ
រដ្ឋមន្ត្រីការបរទេសស្តីទីនៃប្រទេសយេម៉ែនបានអះអាងថា ក្រុមហ៊ូធី មានគោលបំណងចម្លងតាមយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់នៅច្រក Hormuz មកអនុវត្តនៅក្នុងសមុទ្រក្រហម តាមរយៈការរំខានដល់ការដឹកជញ្ជូនតាមនាវានៅក្នុងច្រកសមុទ្រ Bab al-Mandab ហើយក្រុមនេះកាន់តែមានចិត្តក្លាហានឡើង ដោយសារតែការឆ្លើយតបជាអន្តរជាតិនៅមានកម្រិតខ្សោយ។

លោកស្រី Afrah Al-Zouba រដ្ឋមន្ត្រីការបរទេសចាត់តាំងរបស់យេម៉ែន បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅស្ថានទូតយេម៉ែន ក្នុងរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតថា «ក្រុមហ៊ូធីចង់ចម្លងតាមគំរូរបស់អ៊ីរ៉ង់ ហើយសកម្មភាពនេះនឹងបិទច្រកសមុទ្រសំខាន់ៗចំនួនពីរ ដែលជាទ្វារចេញចូលទៅកាន់តំបន់ឈូងសមុទ្រ និងសមុទ្រក្រហម»។ នេះបើយោងតាម jpost កាលពីថ្ងៃទី២៧ ខែកក្កដា។
លោកស្រី Zouba បានលើកឡើងបន្ថែមទៀតថា រដ្ឋាភិបាលយេម៉ែន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអារ៉ាប៊ីសាអូឌីត បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការកើនឡើងនៃជម្លោះ ហើយការបាញ់ប្រហារកំពុងកើតឡើងនៅតាមបណ្តោយខ្សែត្រៀមជួរមុខ ដែលលាតសន្ធឹងពីផ្នែកពាយព្យនៃប្រទេស ចាប់ពីសមុទ្រក្រហមរហូតដល់ព្រំដែនអារ៉ាប៊ីសាអូឌីត ប៉ុន្តែមិនទាន់មានភាគីណាមួយបើកការវាយលុកទ្រង់ទ្រាយធំនៅឡើយទេ។
លោកស្រីបានសង្កត់ធ្ងន់ថា «យើងគិតថា ជម្លោះនេះចាំបាច់ត្រូវតែឈានដល់ទីបញ្ចប់នៅពេលនេះ ទោះបីជាតាមរយៈមធ្យោបាយសន្តិវិធី ឬក៏តាមមធ្យោបាយផ្សេងក៏ដោយ»។
បច្ចុប្បន្ន សមុទ្រក្រហមបានក្លាយទៅជាសមរភូមិប្រយុទ្ធថ្មីមួយនៅក្នុងសង្គ្រាមអ៊ីរ៉ង់ ដោយក្រុមហ៊ូធីបានចាត់វិធានការក្ដៅកាន់តែខ្លាំងប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត តាមរយៈការបាញ់មីស៊ីល និងដ្រូនសំដៅទៅលើព្រះរាជាណាចក្រមួយនេះ ព្រមទាំងបានប្រកាសបិទខ្ទប់ការដឹកជញ្ជូនតាមនាវារបស់អារ៉ាប៊ីសាអូឌីតថែមទៀតផង។
យ៉ាងណា អារ៉ាប៊ីសាអូឌីតបានឆ្លើយតបវិញតាមរយៈការវាយប្រហារតាមអាកាសលើអ្វីដែលខ្លួនបានអះអាងថា ជាទីតាំងយោធារបស់ក្រុមហ៊ូធី ហើយបានបញ្ជាក់ថា ខ្លួននឹងការពារការដឹកជញ្ជូនតាមនាវាពាណិជ្ជកម្ម ព្រមទាំងបានចោទប្រកាន់ក្រុមនេះថា កំពុងបម្រើរបៀបវារៈរបស់បរទេស។
ការឡើងកំដៅនៃជម្លោះនេះ ក៏កំពុងគំរាមកំហែងដល់ការនាំយកសង្គ្រាមត្រឡប់មកកាន់ប្រទេសយេម៉ែនវិញផងដែរ ដែលជាទីកន្លែងដែលសង្គ្រាមបានសម្លាប់មនុស្សរាប់សែននាក់ បន្ទាប់ពីក្រុមហ៊ូធីបានវាយលុកចូលរដ្ឋធានីសាណា (Sanaa) កាលពីឆ្នាំ២០១៤ ដែលបានជំរុញឲ្យអារ៉ាប៊ីសាអូឌីតចូលរួមអន្តរាគមន៍ក្នុងនាមជាអ្នកដឹកនាំសម្ព័ន្ធភាពអារ៉ាប់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ក្រុមហ៊ូធីយេម៉ែន បាញ់ទម្លាក់ដ្រូនប្រយុទ្ធ តម្លៃរាប់សិបលានដុល្លារ របស់អារ៉ាប៊ីសាអូឌីត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


