ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងយក VAT លើទំនិញនាំចូលក្រោម ៣៩ ដុល្លារ
អគ្គនាយកដ្ឋានគយវៀតណាម (GDC) បានប្រកាសថា ទំនិញនាំចូលតម្លៃទាបដែលផ្ញើតាមសេវាដឹកជញ្ជូនរហ័ស នឹងត្រូវយកអាករលើតម្លៃបន្ថែម (VAT) ចាប់ពីថ្ងៃទី ១៨ កុម្ភៈ តទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News ។

កន្លងមក ទំនិញនាំចូលតម្លៃទាបត្រូវបានលើកលែងចំពោះអាករលើតម្លៃបន្ថែម តាមរយៈសេចក្ដីសម្រេចឆ្នាំ ២០១០។
GDC បានគូសបញ្ជាក់ថា ការអនុវត្តសេចក្តីសម្រេចចុងក្រោយ គឺស្របទៅតាមគោលនយោបាយពន្ធរបស់វៀតណាម ជាមួយនឹងការអនុវត្តអន្តរជាតិ ធានានូវភាពស៊ីសង្វាក់គ្នាក្នុងប្រព័ន្ធគ្រប់គ្រងពន្ធនាពេលបច្ចុប្បន្ន និងអនុវត្តតាមទិសដៅគោលនយោបាយរបស់រដ្ឋក្នុងការពង្រីកមូលដ្ឋានពន្ធ។
គេប៉ាន់ប្រមាណថា ប្រសិនបើទំនិញតម្លៃទាបមានតម្លៃតិចជាង ១ លានដុង (៣៩,៤ ដុល្លារ) ត្រូវបានយកអាករលើតម្លៃបន្ថែម ក្នុងអត្រា ១០ ភាគរយនោះ នោះចំណូលថវិការដ្ឋអាចកើនឡើងប្រហែល ២,៧ ទ្រីលានដុង (១០៦ លានដុល្លារ)។

រដ្ឋាភិបាលវៀតណាមរំពឹងថា ការសម្រេចចិត្តថ្មីនឹងបង្កើតការប្រកួតប្រជែងដោយស្មើភាពគ្នារវាងទំនិញដែលផលិតក្នុងស្រុក និងទំនិញនាំចូល ដោយលើកកម្ពស់ផលិតកម្មក្នុងស្រុក។ លើសពីនេះ វាជួយពង្រឹងការគ្រប់គ្រងរដ្ឋ និងពង្រឹងវិធានការប្រឆាំងការរត់ពន្ធ និងការគេចពន្ធសម្រាប់ទំនិញនាំចូល ជាពិសេសទំនិញនាំចូលមានតម្លៃទាប។ គោលនយោបាយនេះ ក៏ស្របតាមនិន្នាការសកលផងដែរ ដោយសារប្រទេសជាច្រើនបានចាប់ផ្តើមយកអាករលើតម្លៃបន្ថែមលើទំនិញនាំចូលតម្លៃទាប។
គួរគូសបញ្ជាក់ថា ក្រៅពីវៀតណាម ប្រទេសមួយចំនួនទៀតនៅអាស៊ីអាគ្នេយ៍ ដូចជាថៃ និងម៉ាឡេស៊ីជាដើម បានកំណត់យកអាករលើទំនិញនាំចូលតម្លៃថោកៗក្រោមការកំណត់រៀងៗខ្លួន ចំពេលដែលលំហូរទំនិញថោកៗពីចិន ជាពិសេសតាមអនឡញ ធ្វើឱ្យប៉ះពាល់ដល់ផលិតកម្ម និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


