Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលកែច្នៃ និងនវានុវត្តន៍ និងមន្ទីរពិសោធន៍​ត្រួតពិនិត្យគុណភាព​ត្រូវបានដាក់ឱ្យដំណើការ

បានផុស

នៅ

ក្រុមហ៊ុន​ ប៉េប៉េអឹម-ខនហ្វីរេលបានបើកសម្ពោធដាក់ឱ្យដំណើការមជ្ឈមណ្ឌលកែច្នៃនិងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert ដើម្បីបញ្ជាក់អំពីគុណភាពចំណីអាហារដែលផលិតឡើងដោយផលិតករកម្ពុជា សំដៅបង្កើនទំនុកចិត្តទាំងអ្នកប្រើប្រាស់ក្នុងស្រុក ក៏ដូចជាជំរុញការនាំចេញផលិតផលខ្មែរឱ្យកាន់ច្រើនទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហៃ លីអ៊ាង ប្រធាន​អគ្គនាយក្រុមហ៊ុន​ ប៉េប៉េអឹម-ខនហ្វីរេលបានថ្លែងក្នុងពិធី​សម្ពោធ​មជ្ឈមណ្ឌល​កែច្នៃ​អាហារ និង​នវានុវត្តន៍ និង​មន្ទីរ​ពិសោធន៍​ត្រួត​ពិនិត្យ​គុណភាព LABIOCERT នៅថ្ងៃទី២៥ ខែកុម្ភៈនោះថាជាង​២០កន្លង​មក​នេះ ក្រុមហ៊ុន​ខនហ្វីរេល​បាន​ឈរ​ជើង​យ៉ាងរឹងមាំ​នៅ​លើ​ទី​ផ្សារ​ជាតិ និង​អន្តរជាតិ​ដោយ​សារ​តែ​គ្រប់​ផលិត​ផលរបស់​យើង​សុទ្ធ​សឹង​តែកើតឡើងពីការកែច្នៃចេញ​ពីផលិត​ផលដូនតាខ្មែរ មានដូច​ជាស្ករត្នោត និង​ម្រេចកំពតជាដើម។​​

លោកថា៖«ជាមួយ​នឹង​ភាពសម្បូរបែបនៃ​ការ​បង្កើត​ផលិតផលថ្មីនេះហើយ​ ទើប​ថ្ងៃនេះ យើង​បាន​រៀប​ចំពិធីសម្ពោធ «មជ្ឈមណ្ឌលកែច្នៃអាហារ និងនាវានុវត្តន៍» ដើម្បីបង្ហាញ​ពីរបក​គំហើញថ្មីៗនៃ​ការ​ផ្សំគ្រឿង​ទេសរបស់ដូន​តាខ្មែរ​យើង​គឺម្សៅប្រហុក​ របស់​ក្រុមហ៊ុន​ខនហ្វីរេល ជាមួយ​នឹង​អាហារ​បែប​ខ្មែរ ឬបែបអឺរ៉ុប​។ ហើយដើម្បីផ្តល់នូ​វទំនុក​ចិត្ត​ និង​សុវត្ថិភាពដល់​អតិថិជន​ ក្នុង​ការ​ទទួល​បាន​នូវ​ភាពជឿជាក់ នៅ​ថ្ងៃនេះ យើង​ក៏​នឹង​សម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការផងដែរ​នូវ​​ «មន្ទីរ​ពិសោធន៍​គុណភាព LABIOCERT» ។

​បើយោងតាមលោក លីអ៊ាង មន្ទីរ​ពិសោធន៍​គុណភាព LABIOCERT ជាមន្ទីរ​ពិសោធន៍​មួយ​ដែល​បំពាក់ទៅ​ដោយ​ឧបករណ៍​ទំនើប​ៗ និង​មាន​ធនធាន​មនុស្សយ៉ាង​ច្រើន​ប្រកប​ទៅ​ដោយ​សមត្ថភាព​ ប្រកប​ដោយ​វិជ្ជាជីវៈច្បាស់​លាស់ ក្នុង​ការ​ផ្តល់​លទ្ធផលវិភាគ​ផ្សេង​ៗ ប្រកប​ដោយ​ទំនុក​ចិត្ត និង​ក្រមសីលវិជ្ជជីវៈ​ ហើយ​មាន​ការ​ទទួលស្គាល់​ជា​លក្ខណៈជាតិ និង​អន្តរជាតិ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​សាកលវិទ្យល័យ​រដ្ឋមួយចំនួន​ដូច​ជាវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា (តិចណូ) និង​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្មជាដើម។

លោកថា៖«មន្ទីរ​ពិសោធន៍​គុណភាព LABIOCERT ក្រៅ​ពីផ្តល់​ការ​ត្រួត​ពិនិត្យ​គុណភាពដល់​ក្រុមហ៊ុន​ទាំង​ពីរ​របស់​យើង​ គឺសហគ្រាសផលិត​ឱសថប៉េប៉េអឹម និង​ក្រុមហ៊ុន​ខនហ្វីរេល»។​​

បើយោងតាមលោក ហៃ លីអ៊ាង មន្ទីរ​ពិសោធន៍​មួយ​នេះ ក៏​មាន​ទទួលសេវា​ វិភាគ
​ផលិត​ផលដូច​ជាផលិតផលឱសថ គ្រឿងសំអាង និងអាហារបំប៉ន;ផលិតផលអាហារ ភេសជ្ជៈ និងចំណីសត្វ;ទឹកស្អាត និងទឹកកខ្វក់;និង​ដីកសិកម្ម ជាដើម។

ក្រៅតែពីគ្រឿង​ទេស និង​ផលិត​ផលកែច្នៃ​ជាច្រើន​ជាង​ ១០០ មុខដែលខ្លួនបានផលិត​ ខនហ្វីរេល​ក៏បានផលិត​ចេញ​នូវ​ភេសជ្ជៈចេញ​ពីទឹក​ត្នោត​​១០០% ដោយ​បង្កើត​បាន​ជាភេសជ្ជៈ ​ស្រា Kirel, ស្រា Jaya, ស្រា Mékong Crément ជាដើម។

​ថ្លែងក្នុងពិធីសម្ពោធនោះ លោកស្រីចម និម្មលបានវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនប៉េប៉េអឹម និងខនហ្វីរែល ចំពោះភាពរីកចម្រើន និងការឈានទៅមុខមួយជំហានទៀតរហូតសម្រេចបានមជ្ឈមណ្ឌលកែច្នៃ និងអភិវឌ្ឍន៍ម្ហូបអាហារ ព្រមទាំងការរៀបចំឱ្យមានមន្ទីរពិសោធន៍ Labiocert នេះឡើង ដែលនឹងចូលរួមចំណែកជាច្រើនក្នុងការលើកកម្ពស់ការកែច្នៃ និងពង្រឹងគុណភាពម្ហូបអាហារ ក៏ដូចជាផលិតផលខ្មែរទាំងមូល។

លោកស្រីរដ្ឋមន្ត្រី បានបន្តថា ៖«ការបញ្ជាក់អំពីគុណភាពចំណីអាហារនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្ដល់នូវសេចក្ដីទុកចិត្តដល់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន ជាពិសេសការអភិវឌ្ឍម្ហូបអាហារប្រកបដោយគុណភាព ជាលក្ខខណ្ឌចាំបាច់មួយ ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវជម្រើសផលិតផលម្ហូបអាហារថ្មីៗ មានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់ សម្រាប់ទទួលទានប្រចាំថ្ងៃ និងអាចឈានទៅដល់ការនាំចេញទៅទីផ្សារអន្តរជាតិ ដើម្បីឱ្យពិភពលោកបានស្គាល់នូវសិល្បៈនៃការធ្វើម្ហូបរបស់ខ្មែរ និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទទួលយកបទពិសោធន៍ម្ហូបអាហារដោយផ្ទាល់នៅកម្ពុជាផងដែរ»៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អាជ្ញាធរ ចុះពិនិត្យការតុបតែងរៀបចំខ្លោងទ្វារសម្រាប់ពិធីសង្ក្រាន្ត ខេត្តកណ្ដាល អបអរសាទរបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

សន្តិសុខសង្គម១១ នាទីutes មុន

បុរសម្នាក់ ប្រើអំហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនទៅកាន់នគរបាលបរកែវ ដើម្បីផ្តន្ទាទោសតាមច្បាប់

កីឡា១៨ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

ជីវិតកម្សាន្ដ១៩ នាទីutes មុន

ការប្រគំតន្ត្រីរបស់ G-Dragon ក្លាយទៅជាគំនរសំរាមដ៏អាក្រក់មិនធ្លាប់មាន

Sokha Hotels

ព័ត៌មានពេញនិយម