Connect with us

សេដ្ឋកិច្ច

ហាងឆេងមាសបានហក់ឡើងវិញជាង ១០០ ដុល្លារ មួយតម្លឹង

បានផុស

នៅ

តម្លៃហាងឆេងមាសបានស្ទុះឡើងវិញដល់ជាង ៤១៣០ ដុល្លារក្នុងមួយតម្លឹង មុនពេលដែល​អា​មេរិក​ត្រៀមទម្លាក់អត្រាការប្រាក់ និងការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities បាន​ឱ្យ​ដឹង​ថា ការកំណត់អត្រាការប្រាក់នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ ពោលគឺលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិក ធ្លាប់​និយាយ​គ្នាពាក់ព័ន្ធជាមួយអត្រាការប្រាក់ ដោយបានលើកឡើងអំពីអត្រាអតិផរណាក្បែរ ២​%​​ ហើយលោក ដូណាល់ ត្រាំ ចង់ឱ្យអត្រាការបា្រក់ធ្លាក់ចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង បញ្ជាក់ថា៖ «វិនិយោគិន ក៏ដូចជាធនាគារធំៗ ដែលគេជួញដូរ​ទៅលើ​តម្លៃ​ហាង​​ឆេងមាស គេមើលឃើញថា ម្ដងនេះ នឹងអាចកាត់បន្ថយអត្រាការប្រាក់មែនទែន អញ្ចឹង​គេ​ចាប់​ផ្ដើមទិញមាស អញ្ចឹងនាំគ្នាបុកទៅទិញតម្លៃ ហាងឆេងមាស ដោយរំពឹងថា នៅថ្ងៃទី ១៨ គេ​នឹង​កាត់បន្ថយអត្រាការប្រាក់ អញ្ចឹងកំណើននៃការបញ្ជាទិញ មិនមែនតែពួកយើងធម្មតា សូម្បី​តែ​វិនិ​​យោគិនធំៗ ធនាគារធំៗក៏គេទិញដែរ អញ្ចឹងតម្លៃហាងឆេងមាសបាន​ហក់ឡើងខ្លាំង​តែម្ដង»។

ម្យ៉ាងទៀត ពាក់ព័ន្ធជាមួយនឹងសង្គ្រាម ភូមិសាស្ត្រនយោបាយ នៅថ្មីៗនេះ ដូចជាអ៊ីស្រាអែល និង​អ៊ីរ៉ង់ គាត់កំពុងតែប៉ះទង្គិចគ្នាខ្លាំង ខណៈសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក៏មិនទាន់ល្អប្រសើរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ តម្លៃមាស បាន​ហក់ឡើងខ្ពស់ជាថ្មី ក្រោមបរិបទនៃកំណើនភាពតានតឹងនៅមជ្ឈិមបូព៌ា ដោយអ៊ីស្រាអែលវាយប្រហារ «គោលដៅនុយក្លេអ៊ែរ» របស់អ៊ីរ៉ង់នៅដើមព្រឹកថ្ងៃសុក្រនេះ។

​តម្លៃមាសជួញដូរដោយផ្ទាល់ បាន​កើនឡើងប្រមាណ ១០២ ដុល្លារ ឬ ៣,០៧ ភាគរយ ដោយជួញដូរនៅតម្លៃ ៣៤៣០ ដុល្លារ/អោន នៅព្រឹកថ្ងៃសុក្រនេះ។

គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ មាសជួញដូរក្នុងតម្លៃ ៤១៣០ ដុល្លារ ក្នុងមួយ​តម្លឹង។ សម្រាប់​ហាងលក់មាសនៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤១១ ដុល្លារ ក្នុង​មួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២ ម៉ោង មុន

រថយន្ត​គេច​ពី​ម៉ូតូ រអិលរ៉េចង្កូតក្រឡាប់​ធ្លាក់​ធុងស្តុកទឹក សង្កត់លើមនុស្សប្រុសស្រី៥នាក់​រង​របួស​ធ្ងន់​ស្រាល

សន្តិសុខសង្គម៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះធនាគារព្រីនស៍ លើផ្លូវជាតិលេខ០១ សំណាង​ល្អ​គ្មាន​មនុស្សរបួស

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ៖ កម្ពុជា​ មិនសុំអាវុធពីបរទេសដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែគ្រាន់តែសុំអន្តរជាតិប្រាប់ថៃឱ្យចូលទៅICJ ដោះស្រាយបញ្ហាព្រំដែន

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា នឹងប្ដឹងរឿងព្រំដែនទៅICJ នៅថ្ងៃទី១៥ មិថុនា ចំថ្ងៃខួប៦៣ឆ្នាំ ថៃធ្លាប់ចុកចាប់ព្រោះចាញ់ក្ដីកម្ពុជារឿងប្រាសាទព្រះវិហារ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំរឿងព្រំដែនកម្ពុជា-ថៃ ថ្ងៃស្អែក នឹងមិនជជែកពីរឿងតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី

Sokha Hotels

ព័ត៌មានពេញនិយម