Connect with us

ព័ត៌មានអន្ដរជាតិ

ការវិនិយោគផ្ទាល​ពីអឺរ៉ុប​ទៅវៀតណាមកើនឡើង ជាពិសេសវិស័យបច្ចេកវិទ្យា

បានផុស

នៅ

វៀតណាម​កំពុលមើលឃើញពីកំណើន​ជាលំដាប់នៃលំហូរ​វិនិយោគផ្ទាល់ពីបរទេស (FDI) ​របស់អឺរ៉ុប ដោយ​អាជីវកម្មអឺរ់ុបកាន់តែច្រើនរាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះថាជា ​«គោលដៅយុទ្ធសាស្ត្រ» ជាពិសេសក្នុងវិស័យថាមពលស្អាត បច្ចេកវិទ្យាខ្ពស់ ​បន្ទះឈីប​ និងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមការចុះផ្សាយរបស់​ភ្នាក់ងារព័ត៌មាន​ VNA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខបាន​បង្ហាញថា វិនិយោគិនអឺរ៉ុបបាន​ដាក់ FDI ចំនួន ២,៥ ប៊ីលាន​ដុល្លារទៅវៀតណាមក្នុងឆ្នាំ ២០២២ ហើយចំនួន​នបាន​ឡើងដល់ ៣,២៥ ប៊ីលាន​ដុល្លារក្នុងឆ្នាំ ២០២៤។​ បច្ចុប្បន្ន ​បណ្ដាក្រុមហ៊ុនពីអឺរ៉ុប​ មានគម្រោងជិត ២ ៥០០ ​នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍​។ ​

ទោះបីជាអាជីវកម្មអឺរ៉ុបមានវត្តមាននៅ​តាមបណ្ដាខេត្ត និង​ក្រុងវៀតណាម​ស្ទើរតែទាំងអស់ក៏ដោយ ប៉ុន្តែការប្រមូលផ្ដុំនៃការវិនិយោគភាគច្រើនមាន​នៅក្រុងហូជីមិញ ដងណៃ ហាណូយ បាញ់និញ និងកាងនិញ ជាដើម។ ​

អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham)​ លោក Nguyễn Hải Minh បាននិយាយថា ការវិនិយោគរបស់អឺរ៉ុបកំពុងជំរុញវិស័យ​កំពុងរីកចម្រើនដូចជាថាមពលស្អាត បច្ចេកវិទ្យាខ្ពស់ និងភស្តុភារ ​សំដៅដាក់វៀតណាមជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់។

នាយកប្រតិបត្តិនៃវិទ្យាស្ថានសម្រាប់ការសិក្សាវិនិយោគអន្តរជាតិ (ISC) លោក Lê Anh Dũng បានបន្ថែមថា វិនិយោគិនមកពីប្រទេសដាណឺម៉ាក និងអាល្លឺម៉ង់ ​សកម្មជាងគេក្នុងថាមពលកកើតឡើងវិញ។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបាននិយាយថា FDI ពីអឺរ៉ុបនៅតែមានកម្រិតតិចតួចបើធៀបនឹងសក្ដានុពលទាក់ទាញរបស់វៀតណាម ដោយបានព្រមានថា ដែនកំណត់នៃធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌស្ថាប័ន និងនីតិវិធីរដ្ឋបាល នៅតែបន្តបង្កបញ្ហាប្រឈមធំៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម