Connect with us

សេដ្ឋកិច្ច

អ្នកខេត្តពោធិ៍សាត់ យកអង្ករផលិតចេញជាបំពង់បឺត ជួយសេដ្ឋកិច្ចកសិករ និងបរិស្ថានសង្គម

បានផុស

នៅ

សហគ្រាសមួយ ស្ថិតនៅស្រុក​គ្រគរ ខេត្ត​ពោធិ៍សាត់ បានជួយទិញអង្ករពីកសិករផលិតចេញជាបំពង់បឺតដាក់លក់លើទីផ្សារ ជួយជំរុញវិស័យកសិកម្ម ការពារបរិស្ថានសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី​ ទិត សុខុម ជាម្ចាស់សហគ្រាសផលិតបំពង់បឺតឆ្ងាញ់ TK & D ប្រាប់ កម្ពុជាថ្មី ថា សហគ្រាសរបស់លោកស្រី បានបង្កើតឡើងតាំងពីឆ្នាំ ២០២០ មកម្ល៉េះ។ ចូលមកដល់ឆ្នាំ ២០២១ សហគ្រាសបានចាប់ផ្ដើមស្រាវជ្រាវបង្កើតផលិតផលបំពង់បឺត ចេញពីអង្ករ និងម្សៅដំឡូង ដែលសុទ្ធសឹងជាធាតុផ្សំធំៗជាងគេ ក្នុងដំណើរការផលិតបំពង់បឺតនេះ។

យ៉ាងណាមិញ ចំពោះអត្ថប្រយោជន៍របស់បំពង់បឺតឆ្ងាញ់នេះវិញ លោកស្រី ទិត សុខុម បានបញ្ជាក់ថា បំពង់បឺតនេះ វាមានសុវត្ថិភាពខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ (អាចបរិភោគបាន) ជួយការពារបរិស្ថានសង្គមតាមរយៈការកាត់បន្ថយសំណល់ផ្លាស់ស្ទិក។ ជាងនេះទៅទៀត បំពង់បឺតធ្វើចេញពីអង្ករនេះ បានជួយជំរុញដល់វិស័យកសិកម្មនៅកម្ពុជាបានមួយចំណែក ផងដែរ។

សម្រាប់ពេលបច្ចុប្បន្ន បំពង់បឺតផលិតចេញពីអង្ករនេះ កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ ពិសេសនៅថ្ងៃតាំងពិព័រណ៍ផលិតផលខ្មែរ រយៈពេល៣ថ្ងៃ​ ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា (ស.ស.យ.ក.) កាលពីថ្ងៃទី ២៦ ២៧ និង២៨ ខែកញ្ញា កាលពីពេលថ្មីៗនេះ ផងដែរ។

លោកស្រី ទិត សុខុម បានឱ្យដឹងទៀតថា ជាចុក្ខវិស័យរបស់សហគ្រាសផលិតបំពង់បឺតឆ្ងាញ់ TK & D ទៅថ្ងៃខាងមុខ មិនត្រឹមតែផលិតបំពង់បឺតដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ សហគ្រាស ក៏មានគម្រោងនាំចេញបំពង់បឺតផលិតពីអង្ករខ្មែរនេះ ទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។

គួរឱ្យដឹងថា សហគ្រាសផលិតបំពង់បឺតឆ្ងាញ់ TK & D  ជាសហគ្រាសដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ។ បច្ចុប្បន្ន សហគ្រាសមួយនេះ មានទីតាំងស្ថិតនៅស្រុកគ្រករ ខេត្តពោធិ៍សាត់៕

អត្ថ​បទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម