សេដ្ឋកិច្ច
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ វិស័យមូលបត្រមានវឌ្ឍនភាពល្អប្រសើរ ក្រោយដំណើរការជាង ១ ទស្សវត្សរ៍
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរហិញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ មានប្រសាសន៍ថា ជាងមួយទស្សវត្សរ៍កន្លងមកនេះ ពោលគឺយើងបានចាប់ផ្ដើមពីចំណុចសូន្យ ពីស្ថាប័នមួយដែលមានធនធានមនុស្សប្រមាណ ១០ នាក់ មកជាស្ថាប័នមួយដែលមានធនធានមនុស្សប្រមាណ ២០០ នាក់។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសមស្របទៅនឹងការវិវត្តនៃបរិបទសង្គម និងនិន្នាការជាតិ និងតំបន់។

លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍នៅក្នុងសន្និសីទ មូលបត្រប្រចាំឆ្នាំ ២០២៥ នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៥។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា គណៈកម្មការមូលបត្រកម្ពុជា បានក្លាយជាស្ថាប័នដ៏សំខាន់មួយ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍វិស័យមូលបត្រ រួមទាំងការដឹកនាំ និងការចូលរួមអនុវត្តនូវផែនការសកម្មភាពអាស៊ានផងដែរ។
យើងបានឈានដល់ដំណាក់កាលថ្មី ក្នុងការអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា នោះគឺការដាក់ចេញនូវផែនការមេ សម្រាប់អភិវឌ្ឍវិស័យនេះ រយៈពេល ១០ ឆ្នាំ ខាងមុខ ពោលគឺ «យុទ្ធសាស្ត្រអភិវឌ្ឍវិស័យមូលបត្រ ២០២៥-២០៣៥»។

បើតាមលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន យុទ្ធសាស្ត្រនេះ គឺជាឯកសាររស់ដែលប្រមូលផ្ដុំ នូវវិធានការគន្លឹះ ជាច្រើនសម្រាប់ពង្រឹងទីផ្សារដែលមានសម្រាប់ និងអភិវឌ្ឍផ្នែកថ្មីៗ បន្ថែមទៀត ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
កន្លងមក តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបន្តសម្រេចបាននូវសមិទ្ធផលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលធ្វើឱ្យប្រទេសជាតិទទួលបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មី។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «សេដ្ឋកិច្ចកម្ពុជា បានស្ទុះឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩ ជាសកល ទោះបីជាត្រូវបន្តពុះពារជម្នះ នូវបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពតំបន់ និងសាកល ដោយប្រឈមមុខភូមិសាស្ត្រនយោបាយកាន់តែស្រួចស្រាល់»។
ការបែកខ្ញែក នៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មអន្តរជាតិ ការងើបឡើងវិញនៃនិន្នាការឯកតោភាគីនិយម ភាពមិនច្បាស់លាស់នៃទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចនៃបណ្ដាប្រទេស និងតំបន់ ជាដៃគូសំខាន់ៗ របស់កម្ពុជា។
កម្ពុជាអាចសម្រេចបានកំណើនសេដ្ឋកិច្ចល្អ ដោយសារតែរាជរដ្ឋាភិបាល បានដាក់ចេញ និងជំរុញអនុវត្តទាន់ពេលវេលានូវនយោបាយត្រឹមត្រូវ មុតស្រួច និងចំទិសដៅដូចជា៖ ការពង្រឹងអភិបាលកិច្ច ការទ្រទ្រង់កំណើន និងការធ្វើទំនើបកម្មសេដ្ឋកិច្ច ការបង្កើតការងារ និងការលើកស្ទួយវិស័យឯកជន និងសហគ្រិនភាព និងការកសាងមូលធនមនុស្ស៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


