ចិន បានបើកយុទ្ធនាការបោសសំអាត អំពើពុករលួយក្នុងវិស័យបាល់ទាត់យ៉ាងតឹងរ៉ឹងបំផុត ដោយបានដាក់ទណ្ឌកម្មបុគ្គលចំនួន ៧៣ រូប ក្នុងនោះមានទាំងអតីតប្រធានសមាគមបាល់ទាត់ចិន (CFA) លោក Chen Xuyuan និងលោក Li Tie អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ មិនឲ្យចូលរួមក្នុងសកម្មភាពណា ដែលពាក់ព័ន្ធនឹងបាល់ទាត់អស់មួយជីវិត។
ស្មាត់ធំរបស់ក្លឹបស្នងការរាជធានីភ្នំពេញ រុន សុខជា រំលឹកអតីតកាលឡើងមកភ្នំពេញដើម្បីតេស្តសមត្ថភាពគឺវង្វេងផ្លូវពេញហ្នឹងទម្រាំរកកន្លែងឃើញ ខណៈពេលត្រឡប់ទៅដាច់ច្រវាក់ម៉ូតូត្រូវបណ្ដើរជាមួយមិត្តភ័ត្រ
បន្ទាប់ពីក្លឹបរបស់ខ្លួនគឺសេនប៊ុនថេនគុនខ្មែរទទួលបានថវិកាសម្រាប់អភិវឌ្ឍន៍ចំនួន ៤០០លានរៀលរួចមកលោក សេន ប៊ុនថេន រួមទាំងភរិយា នឹកដល់អ្នកដែលបង្កើតក្លឹបជាមួយពីមុនដូចជាលោក បឺត ខាំ និងលោក មាស សុខគ្រី
ខ្សែបម្រើស្លាប Nick Taylor និងខ្សែការពារ Takaki Ose កំពុងមានតម្រុយលេងនៅលីគ ថៃ បន្តទៀត ក្រោយមួយរយៈមុនមានពាក្យចចាមអារ៉ាមអំពីពួកគេនឹងចាកចេញពីទីនោះ។
ការប្រកួតវគ្គ League Phase ដើម្បីរកកៅអីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League បានបញ្ចប់ជាស្ថាពរហើយ ត្រឹមយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ មករា ឆ្នាំ ២០២៦ នេះ ខណៈរឿងគួរឱ្យភ្ញាក់ផ្អើល គឺ Real Madrid ត្រូវធ្លាក់មកលេងជម្រុះ (playoff) ក្រោមថ្វីជើងក្រុម Benfica។
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ បានបញ្ចប់ ៤ គូទៀតហើយ កាលពីថ្ងៃ ពុធ ទី ២៨ ខែ មករា ឆ្នាំ ២០២៦ ខណៈសរុបគ្រាប់បាល់ធ្លាយរហូតដល់ទៅ ១២ គ្រាប់។
អ៊ឹម លាំងឈុង ដែលជាកីឡាករវ៉ូវីណាម រំលឹកពីអតីតកាលចូលហ្វឹកហាត់កីឡាមួយនេះរហូតរយៈពេល ៥ឆ្នាំទើបមានឱកាស និងសមត្ថភាពគ្រប់គ្រាន់បានជាប់ជម្រើសជាតិរហូតមកដល់ពេលនេះ និងមានឱកាសចេញប្រកួតអន្តរជាតិ