កីឡា
រកឃើញ ៨ ក្រុមឡើងវគ្គ ១៦ ក្រុមពាន UCL ហើយ ខណៈ Real Madrid ត្រូវជម្រុះ Playoff
ការប្រកួតវគ្គ League Phase ដើម្បីរកកៅអីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League បានបញ្ចប់ជាស្ថាពរហើយ ត្រឹមយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ មករា ឆ្នាំ ២០២៦ ខណៈរឿងគួរឱ្យភ្ញាក់ផ្អើល គឺ Real Madrid ត្រូវធ្លាក់មកលេងជម្រុះ (playoff) ក្រោមថ្វីជើងក្រុម Benfica។

Real Madrid យប់មិញបានចាញ់ក្រុមម្ចាស់ផ្ទះ Benfica ដែលដឹកនាំដោយអតីតអ្នកចាត់ការរបស់ពួកគេលោក Jose Mourinho ក្នុងលទ្ធផល ៤ ទល់នឹង ២។ ក្រុមអធិរាជស ស្ថិតនៅលេខរៀងទី ៩ ក្នុងលីគ ត្រូវលេងជម្រុះ (playoff) ជាមួយក្រុម ១៥ ផ្សេងទៀតដូចជា Inter Milan, Paris Saint-Germain, Newcastle United, Juventus, Atletico Madrid, Atalanta, Bayer Leverkusen, Dortmund, Olympiacos, Club Brugge, Galatasaray, Monaco, Qarabag FK, Bodo/Glimt និង Benfica។

ចំណែកក្រុមខ្លាំង ៨ ដែលទទួលបានកៅអីឡើងវគ្គ ១៦ ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិរួមមាន Arsenal, Bayern Munich, Liverpool, Tottenham Hotspur, Barcelona, Chelsea, Sporting និង Manchester City។
គួរបញ្ជាក់ ថា ការចាប់ឆ្នោតគូប្រកួតវគ្គជម្រុះ playoff នឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែ មករា ហើយការប្រកួតជើងទី ១ នឹងធ្វើនៅថ្ងៃទី ១៧-១៨ ខែ កុម្ភៈ និងការប្រកួតជើងទី ២ នឹងធ្វើនៅថ្ងៃទី ២៤-២៥ ខែ កុម្ភៈ។ ដោយឡែកការប្រកួតវគ្គ ១៦ ក្រុម នឹងធ្វើជើងទី ១ នៅថ្ងៃទី ១០-១១ ខែ មីនា និងជើងទី ២ ធ្វើនៅថ្ងៃទី ១៧-១៨ ខែ មីនា៕

អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


