ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ស្នើអឺរ៉ុបផ្តល់សមាជិកភាពលឿនបំផុតដល់អ៊ុយក្រែនដើម្បីធានាសន្តិសុខអឺរ៉ុប
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ថា អនាគតរបស់អឺរ៉ុបកំពុងត្រូវបានកំណត់ដោយការការពារជាតិរបស់អ៊ុយក្រែន ហើយការធានាសន្តិសុខដ៏ល្អបំផុតសម្រាប់អនាគតរបស់ប្លុកនេះ គឺការផ្តល់សមាជិកភាពតាមផ្លូវកាត់ ឬឆាប់រហ័សបំផុតដល់ទីក្រុងកៀវ។

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters, មេដឹកនាំរូបនេះបាននិយាយថា លោកបានប្រាប់បណ្តាប្រទេសជាសមាជិកថា អ៊ុយក្រែនចង់ឲ្យសង្គ្រាមជាមូយរុស្ស៊ីត្រូវបញ្ចប់ត្រឹមចុងឆ្នាំនេះ ហើយបានជម្រុញឲ្យពួកគេជួយទីក្រុងកៀវក្នុងការរៀបចំខ្លួនសម្រាប់រដូវរងាមួយទៀត តាមរយៈការផ្តល់មីស៊ីលការពារដែនអាកាស និងប្រេងឥន្ធនៈ។
នៅក្នុងសម្រង់សុន្ទរកថារបស់លោកដែលបានបង្ហោះលើបណ្តាញសង្គម X មេដឹកនាំអ៊ុយក្រែនបានថ្លែងថា គ្រប់ប្រជាជាតិប្រជាធិបតេយ្យទាំងអស់នៅអឺរ៉ុប គឺសមនឹងស្ថិតនៅក្នុង EU ហើយអ៊ុយក្រែនពិតជាសមនឹងទទួលបានរឿងនេះ ព្រោះខ្លួនបានលះបង់និងបង់ថ្លៃច្រើនជាងប្រទេសណាៗទាំងអស់ សម្រាប់សិទ្ធិទទួលបានសេរីភាព ឯករាជ្យភាព និង ភាពជាអឺរ៉ុប។
លោកក៏បានបញ្ជាក់បន្ថែមថា «អនាគតរបស់អឺរ៉ុប ដែលមានសេរីភាព រួបរួមគ្នា និងពិតណាស់មានសន្តិភាព កំពុងត្រូវបានសម្រេចនៅក្នុងការការពារជាតិរបស់យើង។ នេះបង្ហាញឲ្យឃើញថា ស្ថានភាពរបស់យើងគឺមានលក្ខណៈវិសេសវិសាលកម្រមានណាស់»។
ប៉ុន្មានម៉ោងមុនការថ្លែងសុន្ទរកថានេះ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែនបានវាយប្រហារចំគោលដៅនានានៅជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំងរោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅក្នុងទីក្រុងម៉ូស្គូផងដែរ។ ការវាយប្រហាររយៈចម្ងាយឆ្ងាយចុងក្រោយបង្អស់នេះ ត្រូវបានលោក ហ្សេលេនស្គី លើកឡើងដើម្បីជាភស្តុតាងបង្ហាញពីសមត្ថភាពរបស់អ៊ុយក្រែន នៅក្នុងជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងថ្នាក់ដឹកនាំប្រទេស G7 ដទៃទៀត នៅក្នុងប្រទេសបារាំង នាសប្តាហ៍នេះ។
នៅក្នុងសាររបស់លោកទៅកាន់ថ្នាក់ដឹកនាំ EU លោកបានទទួលស្គាល់ការពិតថា មិនមែនសមាជិកទាំងអស់សុទ្ធតែគាំទ្រការចូលជាសមាជិកភាពតាមបែបពន្លឿននោះទេ ដោយក្នុងនោះហុងគ្រី បានទាមទារឲ្យលុបចោលនូវពាក្យពេចន៍បែបនោះ ចេញពីសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអឺរ៉ុប ដែលត្រូវបានចេញផ្សាយក្រោយកិច្ចប្រជុំកំពូល។
សូមជម្រាបជូនថា ចាប់តាំងពីរុស្ស៊ីបានបើកការវាយប្រហារពេញទំហឹងលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ មក (សង្គ្រាមបានអូសបន្លាយជាង ៤ឆ្នាំហើយ) អ៊ុយក្រែនមើលឃើញថា សមាជិកភាព EU មិនមែនគ្រាន់តែជាបញ្ហាសេដ្ឋកិច្ចទេ ប៉ុន្តែជា «ខែលការពារសន្តិសុខដ៏រឹងមាំ»។ ហេតុដូចនេះហើយ ទើបអ៊ុយក្រែនចង់បានបំផុត ដើម្បីធានាថា រុស្ស៊ីមិនអាចមកបំផ្លាញប្រទេសខ្លួនបានទៀតទេនៅថ្ងៃអនាគត៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
រុស្ស៊ី បញ្ជាក់ថា គ្មានការលើកពីលទ្ធភាពជួបចរចារវាង ពូទីន និងហ្សេលេនស្គី ជាមួយ ត្រាំនោះទេ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


