កីឡា
Nick Taylor និង Takaki មានតម្រុយនឹងបន្តលេងនៅលីគ ថៃ បន្តទៀត
ខ្សែបម្រើស្លាប Nick Taylor និងខ្សែការពារ Takaki Ose កំពុងមានតម្រុយលេងនៅលីគកំពូល ថៃ បន្តទៀត ក្រោយមួយរយៈមុនមានពាក្យចចាមអារ៉ាមអំពីពួកគេនឹងចាកចេញពីទីនោះ។

មួយរយៈចុងក្រោយនេះ មានព័ត៌មានដ៏រសើបមួយអំពីកីឡាករជម្រើសជាតិ កម្ពុជា Nick Taylor អាចនឹងចាកចេញពីក្លិប PT Prachuap និង Takaki នឹងចាកចេញពី BG Pathum នៅខែ កុម្ភៈ ឆាប់ៗនេះ។ ជាមួយគ្នានេះ អ្នកគាំទ្របាននាំគ្នាសន្និដ្ឋាន បើកីឡាករទាំង ២ ពិតជាចាកចេញមែន នោះអាចមកពីអស់កិច្ចសន្យា ឬ ដោយសារបញ្ហាព្រំដែនដ៏ក្តៅគគុករវាង កម្ពុជា-ថៃ។ ដោយឡែកបញ្ហាទម្រង់លេង ទំនងមិនមែនជាបញ្ហាចោទនោះទេ ដោយសារអ្នកទាំង ២ តែងតែស្ថិតនៅក្នុងជម្រើស ១១ នាក់ដំបូងរបស់ក្រុមសឹងតែគ្រប់ការប្រកួត។

ទោះបីជាយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ ហើយបើមើលពីសកម្មភាពរបស់ក្លិប និងកីឡាករជាក់ស្តែង គឺមិនទាន់មានតម្រុយណាមួយ ដែលបញ្ជាក់ ថា ពួកគេអាចនឹងចាកចេញនោះទេ។ ផ្ទុយទៅវិញ មានតែតម្រុយ ដែលអាចសន្និដ្ឋាន ថា ពួកគេទាំង ២ នឹងលេងនៅទីនោះបន្តទៀត។
Nick Taylor ធ្លាប់បានឆ្លើយឆ្លងជាមួយសារព័ត៌មាន «កម្ពុជាថ្មី» អំពីពាក្យចចាមអារ៉ាមនៃការចាកចេញនេះ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លី ថា ៖ «ខ្ញុំគិត ថា គ្រប់យ៉ាងនឹងល្អប្រសើរ»។ ថ្វីដ្បិត កីឡាករមិនបានបញ្ជាក់លម្អិតអំពីរឿងនេះ ប៉ុន្តែអ្វីដែលរូបគេចង់មានន័យ គឺ មិនទាន់មានដំណឹងអំពីការចាកចេញនៅឡើយទេ។ បើក្រឡេកមើលស្ថានភាពជាក់ស្តែង កាលពីថ្ងៃទី ២៨ ខែ មករា ម្សិលមិញ ក្លិប PT Prachuap ទើបតែបង្ហោះរូប Nick Taylor អំពីការប្រកួតបន្ទាប់។ ដោយឡែកកិច្ចសន្យាវិញ គឺ Nick នៅសល់ដល់ចុងបញ្ចប់រដូវកាលនេះឯណោះ។

ងាកទៅកាន់ Takaki វិញ គឺទើបតែត្រូវបានគ្រូបង្វឹករបស់ BG Pathum លោក Masatada Ishii ជ្រើសរើសចូលសន្និសីទកាសែត មុនការប្រកួតទល់នឹងក្រុម Cebu នៃពានរង្វាន់ Shopee Cup កាលពីថ្ងៃទី ២៨ ខែ មករា ម្សិល មិញ។ ចំណែកការប្រកួតកន្លងៗមក ខ្សែការពារវ័យ ៣០ ឆ្នាំរូបនេះក៏ទទួលបានឱកាសចូលលេង ១១ នាក់ដំបូងញឹកញាប់ផងដែរ។ បើមើលអំពីកិច្ចសន្យា គឺកីឡាករនៅសល់ដល់ខែ មិថុនា ឆ្នាំ ២០២៧ ឯណោះ។

ទាំងនេះជាសក្ខីភាព ដែលអាចបញ្ជាក់ ថា កីឡាករទាំង ២ ទំនងនឹងមិនចាកចេញពីលីគកំពូល ថៃ នៅខែ កុម្ភៈ ខាងមុខនេះនោះទេ។ ទោះបីជាយ៉ាងណា គ្រប់យ៉ាងមិនទាន់អាចបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ដូច្នេះយើងនឹងតាមដានមើលបន្តទៀត៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


