Connect with us

កូវីដ-១៩

WHO និងអាមេរិក កំពុងញាប់ដៃញាប់ជើងជួយឥណ្ឌា ដែលកំពុងដាំក្បាលចុះក្រោមដោយសារកូវីដ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) និងលោកប្រធានាធិបតីអាមេរិក Joe Biden បានសន្យាផ្តល់ជំនួយបន្ទាន់ ដល់ប្រទេសឥណ្ឌា ដើម្បីជួយប្រទេសនេះដោះស្រាយវិបត្តិវេជ្ជសាស្ត្រ ដែលបណ្តាលមកពីការកើនឡើងនៃអ្នកជំងឺកូវីដ ១៩ ។

លោក Biden បាននិយាយបែបនេះតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទ ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃដដែលនោះ ប្រទេសឥណ្ឌាបានរាយការណ៍អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ខ្ពស់បំផុតជាង ៣៥០,០០០ ករណី ខណៈចំនួនករណីប្រចាំថ្ងៃរបស់ប្រទេសកើនឡើងលើស ៣០ ម៉ឺននាក់ គឺកើតឡើងថ្ងៃទី ៥ ជាប់ៗគ្នាហើយ ។

នៅរដ្ឋធានីញូវដែលី មន្ទីរពេទ្យកំពុងអស់គ្រែក្នុងបន្ទប់ ICU ក៏ដូចជាការផ្គត់ផ្គង់អុកស៊ីសែនវេជ្ជសាស្ត្រជាបន្ទាន់ ផងដែរ ។

សេតវិមាននិយាយថា លោក Biden សន្យាផ្តល់ជំនួយបន្ទាន់ជាច្រើន រួមមាន ការផ្គត់ផ្គង់ទាក់ទងនឹងអុកស៊ីសែន សម្ភារៈវ៉ាក់សាំង និងការព្យាបាល ជាដើម ។

សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងផ្តល់ប្រព័ន្ធបង្កើតអុកស៊ីសែន ដែលត្រូវបានប្រើនៅមន្ទីរពេទ្យក្នុងតំបន់របស់ខ្លួន ក៏ដូចជាបំពង់ខ្យល់ជំនួយការដកដង្ហើម ជាដើម ហើយសហរដ្ឋក៏អាចបញ្ជូនអ្នកជំនាញអនាម័យសាធារណៈទៅឥណ្ឌាផងដែរ ។

ទន្ទឹមនោះ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយថា សហរដ្ឋអាមេរិកប្តេជ្ញាផ្តល់ជំនួយដែលឥណ្ឌាកំពុងត្រូវការ ហើយភាគីទាំងពីរនឹងបន្តទំនាក់ទំនងគ្នាក្នុងកម្រិតខ្ពស់បំផុត ។

បន្ថែមពីនេះ អង្គការសុខភាពពិភពលោក (WHO) ក៏កំពុងញាប់ដៃញាប់ជើង បញ្ជូនឧបករណ៍ដែលទាក់ទងនឹងអុកស៊ីសែន ទៅប្រទេសឥណ្ឌា ហើយបានបង្កើតមន្ទីរពេទ្យចល័តនៅទីនោះផងដែរ ខណៈអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានពណ៌នាពីស្ថានភាពរបស់ប្រទេសឥណ្ឌាថា “ហួសពីការខូចចិត្ត” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម